នៅ​ស្រុក​ស្នួល​ទាស់សម្តី​គ្នា​បង្ក​ហឹ​ង្សា​ប្រពន្ធ​ដេកពេទ្យ​ប្តី​ដេក​គុក​

305
ចែករម្លែក
  • 2
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​គ្រាន់​ទំនាស់​ពាក្យសម្តី​បន្តិចបន្តួច បង្ក​ក្លាយជា​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ បណ្តាលឱ្យ​ប្រព​ន្ឋ​ត្រូវ​ដេកពេទ្យ​ចំណែកឯ​ប្តី​ត្រូវ​ដេក​គុក​។​ករណី​អំពើ​ហឹ​ង្សា​នេះ​បាន​កើតឡើង​នៅ​ចម្ការកៅស៊ូ​ចំណុច​គីឡូម៉ែត្រ​១០៧ ភូមិ​គ្រញូង សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​២៦​ខែ​មិនា​ឆ្នាំ​២០១៩​។​

​មន្ត្រី​នគ​បាល​បានដឹងថា​ករណី​អំពើ ហិង្សា​ក្នុង​គ្រួសារ គឺ​ដោយ​ប្តី​ឈ្មោះ បាន តុលា អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ បានធ្វើ​សកម្មភាព យក​ប្រ​នុង វាយ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ណាត ស្តើង អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវចំ​មុខ​ខាងឆ្វេង​និង​ត្រូវ​ខ្នង​ពីក្រោយ​បណ្តាលឱ្យមាន​របួសស្នាម​ហើម​ជាំ ជាប់​និង​ខ្លួន​។​

នៅ​រសៀល​ថ្ងៃ​២៧​ខែមីនា​ជន​ស​ង្ស​យ័​ត្រូវ​កម្លាំង​នគ​បាល​ស្រុក​ស្នួល​បញ្ជូន​ខ្លួន​មកកាន់​ស្នងការ​រដ្ឋា​នន​គ​បាល​នគ​បាល​ខេត្តក្រចេះ​ដើម្បី​កសាង​សំណុំរឿង​បន្ត​តាមផ្លូវ​ច្បាប់​៕S/