នៅ​ស្រុក​ស្នួល​មានកូន​ចង្រៃ​ម្នាក់​បែក​ថ្នាំ​ដុត​ផ្ទះ​ម្ដាយ​ខ្លួនឯង​ឆេះ​ខ្ទេច​គ្មាន​សល់​

247
ចែករម្លែក
  • 127
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​ហេតុការណ៍​អគ្គិភ័យ​មួយ​បាន​កើតឡើង​បណ្ដាលមកពី​កូន​ចង្រៃ ម្នាក់​បែក​ថ្នាំ​ដុត​ផ្ទះ​ម្ដាយ​ខ្លួនឯង​ឆេះ​ខ្ទេច​គ្មាន​សល់ ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ ចំណុច​ភូមិ​វេ​វ​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា ផ្ទះ​ដែល​អគ្គិភ័យ​ឆាបឆេះ​នោះ​គឺ​ធ្វើ​អំ​ឈើ​ប្រកស​ង្ក័​សី មាន​ទំហំ​ទទឹង​៧,៥​ម៉ែត្រ និង​បណ្ដោយ​១៥​ម៉ែត្រ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ចេ​ត យុំ ភេទ​ស្រី​អាយុ​៦២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ ឃុំ​ខាងលើ​។​មូល​ហេតុដែល​អគ្គីភ័យ​កើតឡើង​នោះ​បណ្ដាលមកពី​ឈ្មោះ អែល ហី​ម ភេទ​ប្រុស អាយុ​អាយុ​៣១​ឆ្នាំ ត្រូវ​កូន​ម្ចាសផ្ទះ​បានធ្វើ​សកម្មភាព​ដុត​ផ្ទះ​ចោល (​បែក​ថ្នាំ​)​។​ក្រោយពី​ធ្វើ​សកម្មភាព​ដុតបំផ្លាញ​ផ្ទះ​ម្ដាយ​របស់ខ្លួន​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​មន្ត្រី​បានបញ្ជាក់​ទៀតថា​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាប់ឆេះ​នេះ​នគរបាល​បាន​យក​រថយន្ដ​សង្គ្រោះ​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្នួល​ជួយ​ពន្លត់​ដោយ​ប្រើ​ទឹក​អស់​ចំនួន​២​រថយន្ដ​ទើប​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ទាបភ្លឺ​៕S/