នៅ​ហុង​គ្រី ស្ត្រី​មានកូន បួន​ឡើងទៅ​មិនចាំបាច់​បង់ពន្ធ​លើ​ប្រាក់ចំណូល​ហើយ​ថែមទាំង បាន​ប្រាក់រង្វាន់​ទៀត​

349
ចែករម្លែក

​ប្រទេស​ហុង​គ្រី បានប្រកាស​គួរឱ្យភ្ញាក់ផ្អើល​ថា ស្ត្រី​ដែលមាន​កូន​ចាប់ពី​បួន នាក់​ឡើងទៅ នឹង​ទទួលបាន​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល (income tax) ផ្ទាល់ខ្លួន​ពេញ​មួយជីវិត ហើយ​មិនតែប៉ុណ្ណោះ​ថែមទាំង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​រហូតដល់​ទៅ ៩.០០០ ដុល្លារ​អាម៉េរិក ទៀតផង នៅក្នុង​វិធានការ​ដើម្បី​ជំរុញ​អត្រា​ផ្តល់កំណើត​។​
​ ​
​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​គ្រី លោក វី​កទ័រ អ័​របា​ន (Viktor Orban) បានប្រកាស​វិធាន ការ​នេះ អំឡុង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅកាន់​ប្រជាជន​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​។

លោក វី​កទ័រ អ័​របា​ន ដែល​បាន​ជាប់ឆ្នោត ៣ អាណត្តិ​ជាប់​គ្នា​កាលពី​ខែមេសា បាន​គូស បញ្ជាក់ថា “​វិធានការ​ផ្តួចផ្តើម​នេះ​គឺ​ដើម្បី​ធានា​ការរស់រាន​របស់​ប្រជាជាតិ​ហុង​គ្រី​។ នេះ​ជា​អ្វីដែល​ពលរដ្ឋ​ហុង​គ្រី ត្រូវធ្វើ មិនមែន​ពឹង​ផ្អែកលើ​ជនអន្តោប្រវេសន៍​នោះឡើយ​”៕ ប្រែ​សម្រួល​: ខុម​