នៅ​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​ក​ម្ព​ជាមាន​ទីប្រឹក្សា ជា​ជនបរទេស ១១ រូប ក្នុងចំណោម​ទីប្រឹក្សា​សរុប ២០៧ រូប​

1419
ចែករម្លែក
  • 169
    Shares

​ដោយៈ ម៉េង​ឆៃ​​/ភ្នំពេញៈ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បាន​ចុះហត្ថលេខា លើ​ព្រះរាជក្រឹត្យ តែងតាំង​ទីប្រឹក្សា​រាជរដ្ឋាភិបាល ចំនួន ២០៧ រូប សម្រាប់​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨-២០២៣​។ ក្នុងនោះ មាន​ទីប្រឹក្សា​រាជរដ្ឋាភិបាល ជា​ជនបរទេស​ចំនួន ១១​រូប​។

គណៈរដ្ឋមន្រ្តីអាណត្តិទី៦(រូបឯកសារ)

​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ បង្ហាញថា ទីប្រឹក្សា​ជា​ជនបរទេស​របស់​រាជ​រដ្ឋាភិបាល ទាំង ១១​រូបនោះ ជា​ឥស្សរជន ជនជាតិ​ជប៉ុន ទុយ​នី​ស៊ី បារាំង អាម៉េរិក បែលហ្ស៊ិក អូស្ត្រាលី និង​ម៉ាឡេស៊ី​។​ទីប្រឹក្សា​ជា​ជនបរទេស​របស់​រាជ​រដ្ឋាភិបាល​ទាំង ១១​រូបនោះ រួមមាន​៖ ១-​លោក ហា​រុ​ហ៊ី​សា ហាន់​ដា​, ២-​លោក អាស៊ី​ឌី​ន បេ​ឆា​អ៊ូជ​, ៣-​លោក ក្លូត ហ្គួ​រ ,៤-​លោក ប្រេត​តុ​ន ស្កា​រូ​ន្នី​, ៥-​លោក រ៉ា​អ៊ូ​ល ម៉ាក ជេ​ណា​, ៦-​លោក អា​ឡាំង បេ​នី​ស៊ី ,៧-​លោកស្រី ហេ​ឡិន ចាវីស​, ៨-​លោក ចេ​ន លី​ប​គង់ ,៩-​លោក តេ​រូ​អូ ជីន​ណៃ ,១០-​លោក យ៉ាម៉ាដា យ៉ូ​ស៊ី​តា​កា និង​១១-​លោក ច​ន ជី រាយ​ស៍​។​ទីប្រឹក្សា​ជា​ជនបរទេស ចំនួន ១១ រូបនេះ ក្នុងនោះ ៩ រូប មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី មួយរូប មាន​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ និង​មួយរូប មិនមាន​ឋានៈ​ស្មើ​អ្វី​ទេ​។ ទីប្រឹក្សា​បរទេស បួនរូប មិន​ទទួល​ប្រាក់​បៀវត្ស​ឡើយ​។​

​ក្នុង​ព្រះរាជក្រឹត្យ​ដដែល បាន​បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នេះ មាន​ទីប្រឹក្សា សរុប​ចំនួន ២០៧ រូប ដែល​ក្នុងនោះ ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ចំនួន បី​រូប ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ១ ៣​រូប ឋានៈ​ស្មើ​រដ្ឋមន្ត្រី ៦៣​រូប ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៤៥​រូប និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ៨៣​រូប​៕​