នៅ គីម​មួយ ក្រោយ​រង​ការរិះគន់​រឿង​ថត​សិច​ស៊ី ក៏​ចេញ​សារ​ប្រតិកម្ម​តប​

6102
ចែករម្លែក

​ភ្នំពេញ​៖ កញ្ញា នៅ គីម​មួយ ក្រោយពី​រង​ការ​រិះគន់ថា​ហ៊ាន​ថតរូប​ជាមួយ​តួ​ប្រុស​ដែល ស្រាត​អស់រលីង​នៅក្បែរ​គ្នា​យ៉ាង​ផ្អែមល្ហែម បង្ក​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ហ្វេ​ស ប៊ុ​ក កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នា​២០១៩ ក៏​ប្រតិកម្ម​និង​បញ្ចេញ​រូបថត​កន្លងមក​ក្នុង​ឈុតបុរាណ​និង​ប្រពៃណី ហើយ​សួរ​បក​ទៅវិញ​ថា កន្លងមក​នាង​ធ្វើបែបនេះ​ដែលមាន​ការទទួលការសរសើរ​លើកទឹកចិត្ត​ទេ​?

​ក្រោយ​ផ្សព្វផ្សាយ​រូបថត​ដ៏​សិច​ស៊ី​របស់​នាង​ជាមួយ​ជនបរទេស​ដែល​ស្រាត​នោះ កញ្ញា​បាន​ទទួលរង​រិះគន់​ជាច្រើន ប៉ុន្តែ​ថ្មីៗ​នេះ​កញ្ញា ស្រាប់តែ​ប្រតិកម្ម​សួរ​វិញ​ថា កន្លងមក​ការងារ​សិល្បៈ​ល្អៗ​ជាច្រើន​របស់​នាង ដែលមាន​អ្នក​ទាំងនោះ​(​អ្នក​រិះគន់​) មើលឃើញ​និង​លើកទឹកចិត្ត​ទេ​។ ពេល​ថត​បុរាណ និង ឈុត​ប្រពៃណី​អត់​ដែល​ផ្សាយ បន្ត​នោះទេ​។ ប៉ុន្តែ​បើ​លើក​នេះ នាង​ថត​ជាមួយ​បរទេស​ម្តង បែរជា​នាំគ្នា​រិះគន់​នាង យ៉ាង​ចាស់ដៃ ខណៈ​មិន​ត្រឹម​តែមាន​មនុស្ស​ធម្មតា​ទេ​មាន​អ្នកសិល្បៈ​ដូចគ្នា​ចេញមុខ ដាក់បន្ទុក​លើ​នាង​តែម្តង ហើយ​សូម្បី​លោក ហេង ឡុង សមាជិកសមាគម​សិល្ប​ករ​ខ្មែរ ក៏​ចេញមុខ​ប្រតិកម្ម​ខ្លាំងៗ​ដាក់​នាង​ថែមទៀត ប៉ុន្តែ​មិន​ព្រម​ពន្យល់​អប់រំ​ឬ​លើកទឹកចិត្តឡើយ​។

​កញ្ញា នៅ គីម​មួយ បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរ​សព្ទ​ឱ្យដឹង​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩​ថា តាំងពី​នាង​បញ្ចេញ​រូបថត​សិច​ស៊ី​ទាំងនោះ (​រូបថត​ជាមួយ​ជនបរទេស ស្រាត​) ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​មនុស្ស​រិះគន់​ច្រើន​មិន​ថា​មនុស្ស​ធម្មតា សូម្បីតែ តារា​ល្បីៗ​ខ្លះ ក៏​ចេញមុខ​មក​វាយប្រហារ​នាង​ផងដែរ​ប៉ុន្តែ​ភ្លេច​មើលខ្លួន​ឯង​ពី​អតីតកាល ធ្លាប់​ថត​សិច​ស៊ី​ផងដែរ​។ នាង​សូម​សួរ​ទៅវិញ​ថា មូលហេតុ​អ្វី​បានជា​រិះគន់​នាង​ន័យ ប្រមាថ​ធ្វើ​អ្វី​? វា​គ្រាន់តែ​ជា​សិល្បៈ​បែប​បរទេសមួយ ហើយ​នាង​មិនមែនជា​អ្នក​ដេក ស្រាត​ឱ្យគេ​ថត​នោះទេ គឺ​បុរស​ជនបរទេស​នោះ​គាត់​ជា​អ្នក​ស្រាត​នេះ​ជា​តម្រូវ​តាម គំនិត របស់​អ្នកដឹកនាំ​ប៉ុណ្ណោះ​។

​តារា​សិច​ស៊ី​រូបនេះ​បាន​ប្រាប់ថា កន្លងមក​នាង​មាន​ស្នាដៃ​ល្អៗ​ជាច្រើន ជាពិសេស ស្នាដៃ​បង្ហាញ​ឈុត​បុរាណ​ប្រពៃណីជាតិ ហើយ​តែងតែ​បង្ហោះ​និង​បង្ហាញ​ជា​សារ​ធាណៈ ប៉ុន្តែ​ហាក់បីដូចជា​គ្មាន​ការចាប់អារម្មណ៍ និង មាន​អ្នកណា​មក​ចុះផ្សាយ​សោះ​នោះទេ​។ លើក​នេះ នាង​ហ៊ាន​ថត​សិច​ស៊ី​ខ្លាំង​ជាមួយ​ជនបរទេស ក៏​ស្រាប់តែ​ផ្ទុះ​ការរិះគន់​នាង តែម្តង ហើយ​ពេល​មានរឿង​ល្អៗ ហេតុអ្វី​មិន​នាំគ្នា​សរសើរ​នាង​ផង​? ដូច្នេះ​មានន័យ ខ្មែរ​ខ្លះ​ចូលចិត្ត​រិះគន់​ច្រើនជាង​ការសរសើរ​។

​កញ្ញា នៅ គីម​មួយ តារា​ម៉ូ​ដែល​នៅ​ជួរមុខ​គេ​នេះ​បាន​បញ្ជាក់ថា រូបថត​សិច​ស៊ី​ទាំងនោះ ជា​ការងារ​សិល្បៈ​ដែល​ខាង​ក្រុមហ៊ុន​បរទេស​គេ ចង់​ត្រូវ​ការមើល​ស្នាដៃ ម៉ូ​ដែល និង ក្រុមការងារ​បច្ចេកទេស​ខ្មែរ ដោយ​ត្រូវបញ្ជូន​ទៅកាន់​ក្រុមហ៊ុន​ទស្សនា​វ​ដ្តី​នៅ​ប្រទេស បារាំង​។ សម្រាប់​ការមិន​ពេញចិត្ត​លើ​សកម្មភាព​របស់​នាង​នោះ នាង​ក៏​សូម​អភ័យទោស ហើយ​ការរិះគន់​ទាំង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នាង​នឹង​យក​ពិចារណា​និង​កែតម្រូវ​ហើយ សូម​អគុណ​ដល់​មហាជន​ទាំងអស់​ផងដែរ​៕ ដោយ: បូ​រិ​ន