នំបញ្ចុកខគោ

2000
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​៖
– ឆ្អឹង​គោ 1kg
– ប្រហិត​សាច់គោ 5​ខាំ​
– សរសៃ​គោ 5​ខាំ​
– ខ្ញី​មួយ​ឬ​ពីរ​មើម​
– ខ្ទឹមបារាំង​មួយ​ឬ​ពីរ​មើម​
– ខ្ទឹម​ស្លឹក​ជីរ​ក្រអូប​
– ក្រូចឆ្មារ​
– សណ្តែកបណ្តុះ​
– ស្លឹកគ្រៃ​ចិញ្ច្រាំ​
– ម្ទេស​ម៉ត់​(​ម្សៅ​)
– ខ្ទឹមស​
– ជីររណា​
– អំបិល​
– ម្សៅ​ស៊ុប​
– ស្ករ
– ប្រេងឆា

+ វិធី​ធ្វើ​៖
-​ហាន់​ប្រហិត​ជា​ពីរៗ បើ​ប្រហិត​គ្រាប់​ធំ​ឬ​អ្នក​ហូប​ច្រើន ។​
-​ឆ្អឹង​គោ សរសៃ​គោ​លាង​ឱ្យ​ស្អាត ស្រុសទឹកក្តៅ​បន្តិច​ដើម្បីឱ្យ​ស្អាត​ជម្រុះ​ចោល​ក្លិន​និង​សារធាតុ​មិនល្អ ។​
-​ខ្ញី​កោស​សម្បក ខ្ទឹមបារាំង​បកសម្បក​លាង​ឱ្យ​ស្អាត​ហើយ​អាំង​វា​ឱ្យ​ខ្លោចៗ​សម្បក​ខាងក្រៅ ។ ត​មក​ដាក់​ខ្ញី ខ្ទឹមបារាំង ឆ្អឹង​គោ សរសៃ​គោ​ចូល​ឆ្នាំង​ទ្រើស​មួយ​ហើយ​រម្ងាស់​និង​អំបិល​មួយ​ស្លាបព្រា​សម្ល ហើយ​ឧស្សាហ៍​ដួស​ពពុះ​ចោល​ពេល​ពុះ ។​
-​ខ្ទឹម​ស្លឹក ជីរ​ក្រអូប ជីររណា លាង​សម្អាត​ហើយ​ហាន់​ល្អិតៗ ។ សណ្តែក​លាង​ឱ្យ​ស្អាត​ស្រង់​ឡើង​ឱ្យ​ស្រក់​ទឹក​អស់ ។​
-​នំ​បញ្ចុក​(​សរសៃ​ធំ​) ឬ​គុយទាវ បើ​ទិញ​ធុញ​ក្រៀម​ត្រូវ​ត្រាំ​ទឹក​ត្រជាក់​ប្រមាណ 15​នាទី ហើយ​ស្រុស​ទឹក​ពុះ បួន​-​ដប់​នាទី​ទៀតហើយ​ពន្លត់​ចង្ក្រាន​គ្រប​ឆ្នាំង​នំ​បញ្ចុក ទុក​មួយអន្លើ លុះ​វា​ត្រជាក់​ចាក់​ចូល​ចាន​ទឹក​ត្រជាក់​ម្តងទៀត កុំឱ្យ​សរសៃ​នំ​ជាប់​គ្នា ហើយ​ស្រង់​ឡើង​ទុកឱ្យ​ស្រក់​ទឹក​អស់ ។ បើ​ប្រើ​នំ​បញ្ចុក​ស្រស់​ត្រូវ​ប្រើ​ដៃ​ស្អាត​រុះ​សរសៃ​នំ​កុំឱ្យ​ជាប់​គ្នា ក្រោយពេល​ស្រុស ។​
-​ដាក់​កូន​ឆ្នាំង​តូច​មួយ​ឱ្យ​ក្តៅ ដាក់​ប្រេងឆា លីង​ខ្ទឹមស​ឱ្យ​ឈ្ងុយ​ហើយ​ដាក់​ស្លឹកគ្រៃ ម្ទេស​ម្សៅ​ចូល ចាក់ទឹក​ត្រី​ចូល​បន្តិច ស្ករ​បន្តិច ហើយ​ប្រើ​ចង្កឹះ​កូន​ឱ្យ​សព្វ​ប្រមាណ 5 នាទី ពន្លត់​ចង្ក្រាន​ទុក​មួយអន្លើ ។​
-​ឆ្នាំង​ស៊ុប​គោ ពេល​ស្ងោរ​ឆ្អិន ហើយ​ស្រង់​សរសៃ​គោ​ឡើង​ហាន់​ចំណិតៗ​ល្មមមាត់ ។ ត​មក​ស្ងោរ​ឱ្យ​ពុះ​ទៀត ហើយ​កៀ​គ្រឿង​ឆា​ខាងលើ​ដាក់ចូល បង់​គ្រឿងគ្រៅ​ភ្លក្ស​ឱ្យ​ល្មមមាត់​ហើយ​រម្ងាស់​ទាល់តែ​ឆ្អឹង​គោ​បញ្ចេញ ជាតិ​អស់ ហើយ​ដាក់​ប្រហិត​ចូល​ស្ងោ 4-10 នាទី​ទៀត ហើយ​បើកភ្លើង​តូច​ឱ្យ​ពុះ​តិចៗ​ដើម្បី​ពេល​ហូប​ទឹក​ស៊ុប​នៅ​ក្តៅៗ ។​
-​ពេល​ហូប​ដួស​សរសៃ​នំ​បញ្ចុក (​គុយទាវ​) ដាក់​ចាន រោយ​សរសៃ​គោ​ពីលើ​ហើយ​ស្រូបទឹក​ស៊ុប​ពីលើ​រួច​រោយ​ខ្ទឹម​ស្លឹក​និង​ជីរ​ពីលើ ហើយ​ហូប​និង​សណ្តែកបណ្តុះ​និង​ថែម​ម្ទេស​ផ្លែ​ទៀត​បើ​ចង់​ហ្នឹង​ខ្លាំង ៕ ប្រភព​៖ Khmer Cooking​

#