ន័​រ​វែ​ស ណែ​នាំឱ្យ​ពលរដ្ឋ​បត់ជើងតូច​ពេល​ងូតទឹក​ដើម្បី​សន្សំសំចៃ​ទឹក និង​ជួយ​បរិស្ថាន​

186
ចែករម្លែក

មន្ត្រី​ន័​រ​វែ​ស មួយរូប​បាន​ណែ​នាំឱ្យ​ពលរដ្ឋ​បត់ជើងតូច (​នោម​) ក្នុងពេល​កំពុង​ងូតទឹក​ផ្កាឈូក​ដើម្បី សន្សំសំចៃ​ទឹក និង​ដើម្បី​ជួយ​ដល់​បរិស្ថាន​។​
​ ​
​លោក ហ្វ្រូ​ដ ហាល់ (Frode Hult) មន្ត្រី​មកពី​ទីភ្នាក់ងារ​ទឹកស្អាត និង​លូទឹកស្អុយ (Water and Sewer Agency) ក្រុង​អូ​ស្លូ បាន​គូសបញ្ជាក់ថា ប្រទេស​ន័​រ​វែ​ស ប្រើប្រាស់​ទឹកស្អាត​ស្ទើរតែ​ទ្វេដង បើ​ធៀប ទៅនឹង​បរិមាណ​ទឹកស្អាត​ដែល​ប្រទេសជិតខាង​ដា​ណឺ​ម៉ាក ប្រើប្រាស់​។​
​ ​
​លោក​លើកឡើងថា ពលរដ្ឋ​ត្រូវ​ឈប់​ខ្ជះខ្ជាយ​ទឹក ហើយ​ដើម្បី​សន្សំសំចៃ​ទឹក​ពលរដ្ឋ​គប្បី​បត់ ជើង​តូច និង​ដុសធ្មេញ​ក្នុងពេល​ងូតទឹក​តែម្ដង​។ វា​ជា​គំនិត​ដ៏​ល្អ ហើយក៏​ជួយ​ដល់​បរិស្ថាន​ដែរ​។​
​ ​
​សូមបញ្ជាក់ថា ទោះបីជា​អូ​ស្លូ ជាទី​ក្រុង​សម្បូរ​ភ្លៀង​បំផុត​មួយ​នៅ​អឺរ៉ុប យ៉ាងណាក្ដី​ក៏​ការដាក់កំហិត ប្រើប្រាស់​ទឹក​ក្នុង​ទីក្រុង​នេះ​ត្រូវបាន​ដាក់ចេញ​ក្នុង​ឆ្នាំ​២០១៧ ក្រោយពី​ខ្វះ​ទឹក​ប្រើប្រាស់​៕ ប្រែ​សម្រួលៈ​ខុម​