មន្ត្រី​សង្គមកិច្ច​!​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សង្គមកិច្ច​អាស៊ាន​បញ្ចប់​ដោយ​ជោគជ័យ​

253
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​លោក​ម៉ែន​សុចិត្រ​រដ្ឋលេខាធិការ​និង​ជា​ប្រធាន​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បានឱ្យដឹងថា​“​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើ​ទី​១០​និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​+៣​លើក​ទី​៦​ស្តីពី​សុខុមាលភាព​សង្គម​និង​ការអភិវឌ្ឍ​បានបញ្ចប់​ទៅដោយ​ជោគជ័យ​។​បញ្ចប់​ដោយ​ជោគជ័យ​ព្រោះ​រដ្ឋមន្ត្រី​អាស៊ាន​បាន​ព្រមព្រៀងគ្នា​ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវ​គោលដៅ​សំខាន់ៗ​ដែលជា​ក្តី​ប្រាថ្នា​ចង់បាន​និង​ជា​ប្រយោជន៍​ដល់​វិស័យ​សង្គមកិច្ច នៃ ប្រទេស​ជា​សមាជិក​ទាំងអស់ “ ។​

​លោក​ម៉ែន​សុចិត្រ​បានបញ្ជាក់​អំពី​លទ្ធផល​សំខាន់​ដែល​អង្គប្រជុំ​សម្រេចបាន​គឺ​៖១.​ប្តេជ្ញា​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​ឆ្នាំ​២០២៥​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​SDG​ឆ្នាំ​២០៣០​។​២.​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ជំរុញ​វិស័យ​សុខុមាលភាព​សង្គម​ឱ្យ​កាន់តែ​ប្រសើរ ។​៣. បញ្ជ្រាប​ការងារ​ពិការភាព​ឱ្យបាន​ទូលំទូលាយ ។​៤. លើកកម្ពស់​សិទ្ធិ​ស្ត្រី និង កុមារ ។​

​ចំណែក​កិច្ចប្រជុំ​អាស៊ាន​+៣​គឺ​អាស៊ាន​+​ចិន​ជប៉ុន​និង​កូរ៉េខាងត្បូង​វិញ​ក៏បាន​ព្រមព្រៀងគ្នា​ថា​នឹង​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​។​គប្បី​រំឭកថា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​លើ​ទី ១០ និង កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​+ ៣ លើក​ទី ៦ ស្តីពី​សុខុមាលភាព​សង្គម ។

ការអភិវឌ្ឍ បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង វៀង​ចន្ទ ប្រទេស ឡាវ កាលពី​ថ្ងៃទី ២១ និង ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។ ក្នុង​កិច្ចប្រជុំ​នោះ​លោក​វង​សូត​រដ្ឋមន្ត្រី​សង្គមកិច្ច​នៃ​ប្រទេស​កម្ពុជា​បាន​លើកយក​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​កម្ពុជា​សម្រេចបាន ដើម្បី ផ្តោះ​ប្តូរ​យោ​បទពិសោធន៍​ជាមួយ​សមាជិក​ដទៃ នៃ អង្គប្រជុំ មាន​ជាអាទិ៍​៖​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦=២០២៥​។ដែលជា​ផែនទី​បង្ហាញផ្លូវ​រយៈកាល​វែង​ផ្តោតលើ​សរសរ​ស្តម្ភ​ចំនួន ២ គឺ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង ប្រព័ន្ធ​សន្តិសុខ​សង្គម , កម្មវិធី​ផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​,​ការប្តេជ្ញាចិត្ត​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​,​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន និង គោលនយោបាយ​សម្រាប់​ម​នុស្ស​វ័យចាស់​ជាដើម ។​

​ម៉ែន​សុចិត្រ​បាន​បន្ថែមថា​លោក​វង​សូត​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​ថៃ​ហើយ​បាន​ព្រមព្រៀងគ្នា​ថា​នឹង​ព​ន្លឿ​ន​ការសាងសង់​មណ្ឌល​សំចត ប៉ោយប៉ែត ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែ ធ្នូ ខាងមុខ នេះ ដោយ​នឹង​ចំណាយ​ថវិកា​ប្រមាណ ២ លាន​ដុល្លារ​អាមេរិក ។​

​មន្ត្រី​ជាន់​រូបនេះ បាន​បន្ថែមថា អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត គឺ​លោក រដ្ឋមន្ត្រី វង សូត បាន​ជួបពិភាក្សា និង បានស្នើ លោក Shan Chengfu អនុរដ្ឋមន្ត្រី​កិច្ចការ​ស៊ីវិល ចិន ដើម្បី ពង្រឹង និង ពង្រីក​វិស័យ​សង្គមកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ជាពិសេស​សុំឱ្យ​ចិន​ជួយ​លើ​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ជាតិ​ជនពិការ ដែល​នឹង​បំពាក់​ទៅដោយ​ឧបករណ៍ បរិក្ខា ។​

​បច្ចេកទេស​ស្របតាម​ស្តង់ដា​គឺ​ឱ្យ​ស្របតាម​ស្ថានភាព​វិវឌ្ឍន៍​របស់​កម្ពុជា​ហើយ​ជា​លទ្ធផល​ភាគី​ចិន​បាន​យល់ព្រម​ទៅនឹង​សំណូមពរ​របស់លោក វង សូត ហើយ​ថា​នឹង​អញ្ជើញលោក រដ្ឋមន្ត្រី​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ​ដែល​បាន​សច​ក្តី​ថា​ចិន​បាន​បើកភ្លើង​ខៀវ​ដល់​កម្ពុជា​ហើយ​ចំណុច​នេះ​គឺជា​អ្វីដែល​លោក​ម៉ែន​សុចិត្រ​ចាត់ទុកថា​ជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​ផ្សេងទៀត នៃ ដំណើរ​បំពេញការងារ​នៅ​ប្រទេស ឡាវ រយៈពេល ២ ថ្ងៃនោះ ៕S/

  • លោក វង សូត ជួបពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​កិច្ចការ​ស៊ីវិល ចិន ( ជំនួប ១, ចំនួប ២)
  • រូបៈ មន្ត្រី​
លោក ម៉ែន សុចិត្រ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ( ម៉ែន សុចិត្រ ១, ម៉ែន សុចិត្រ ២)
រូបៈ មេសា​
ចំណងជើង​រូបៈ លោក វង សូត ពេល​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន នៅ​ប្រទេស ឡាវ ( វង សូត មកដល់​)- រូបៈ មេសា​