ន្ត្រី​សង្គម​កិ​ច្ចៈ យើង​នឹង​ជំរុញ​វិស័យ​ឯកជន​ជ្រើសរើស​ជនពិការ​ធ្វើការ​បន្ថែមទៀត​

695
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក សែម សុខា បាន​លើកឡើងថា  គិត​ត្រឹម​ឆ្នាំ ២០១៨ នេះ ស្ថាប័នឯកជន​ចំនួន ៧៧ បានជ្រើសរើស​ជនពិកា​រ​ចូល​បម្រើ​ការងារ​ចំនួន ៣៤៧៥​នាក់ ដែលជា​ចំនួន​ច្រើន​គួរសម​ហើយ​ដែរ ប៉ុន្តែ​នៅមាន​ស្ថាប័នឯកជន​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ក្នុងការ​ជ្រើសរើស​ជនពិកា​រ​ចូល​បម្រើ​ការងារ​នៅឡើយ ។ ហេតុនេះ តទៅ​នេះ ក្រ​សួ​សង្គមកិច្ច និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​បន្ត​ជំ​រុញឱ្យ​ស្ថាប័នឯកជន​ផ្សេងៗ​ទៀត បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន​ក្នុងការ​ជ្រើសរើស​ជនពិកា​រ​ចូល​បម្រើ​ការងារ​ប​ន្ថែ​ម​ទៀត ហើយ​ក្រសួង​ជឿជាក់ថា នឹង​ទទួលបាន​ផល​ជា​វិជ្ជមាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​នោះ ពោលគឺ​ស្ថាប័នឯកជន​ជាច្រើន​ទៀត នឹង​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច  ។

លោក សែម សុខា ថ្លែង​បើក​ផ្សព្វផ្សាយ​លើ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់ សិទ្ធិ​ជនពិការ​ដល់​ខណ្ឌ​ទាំង ១២ និង បណ្តា​វិស័យ​ឯកជន ស្ថិតនៅ​រាជធានី​ភ្នំពេញ ( រូបៈ មេសា )


​លោក សែម សុខា ថ្លែង​យ៉ា​ដូច្នេះ​នាឱកាស​អញ្ជើញ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​លើ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់ សិទ្ធិ​ជនពិការ​ដល់​ខណ្ឌ​ទាំង ១២ និង បណ្តា​វិស័យ​ឯកជន ស្ថិតនៅ​រាជធានី​ភ្នំពេញ ដែល​រៀបចំ​នៅឯ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។​

​សូមជម្រាបថា ច្បាប់​ពី​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ​បានចែង​ថា ស្ថាប័នរដ្ឋ​ត្រូវ​ជ្រើសរើស​ជនពិការ ២ ភាគរយ ចំណែក​ស្ថាប័នរដ្ឋ​ត្រូវ​ជ្រើសរើស​ជនពិការ ១ ភាគរ នៃ បុគ្គលិក​របស់​ស្ថាប័ន​ទាំងនោះ​ឱ្យចូល​បម្រើ​ការងារ ពុំ​នោះទេ ស្ថាប័ន​ទាំងនោះ នឹងត្រូវ​បង់ប្រាក់​បដិភាគ​ចូល​មូលនិធិ​ជនពិការ​ជា​ជំនួស​វិញ​ក៏បាន ។ ករណី​ស្ថាប័ន​ទាំងនោះ​មិន​ជ្រើសរើស​ជនពិការ​ចូល​ប​ម្រើ​ការ ហើយក៏​មិន​បង់ប្រាក់​បដិភាគ​ទៀត​នោះ ម្ចាស់ ឬ អ្នកគ្រប់គ្រង​ស្ថាប័ន​ទាំងនោះ នឹងត្រូវ​រង​ការពិន័យ ។​

​ ​លោក សែម សុខា បន្ថែមថា រហូតមកទល់​ពេលនេះ ជនពិការ​ចំនួន ៤៤៧១ នាក់ ត្រូវបាន​ជ្រើសរើស​ឱ្យចូល​បម្រើ​ការងារ បើ​គិត​ជា​ភាគរយ​គឺ​ស្មើនឹង ១,៩៣ ភាគរយ ពោលគឺ​ជិត​គ្រប់​តាម​ការ​កំណត់ដោយ​ច្បាប់​ហើយ ។ ហេតុនេះ សរុប​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ទូទាំងប្រទេស​ទ មាន​ចំនួន​ជនពិការ ៥៨៦៨​នាក់ បាន​ចូល​បម្រើ​ការងារ ។​

លោក សែម សុខបញ្ញា ប្រធានរដ្ឋបាលសិទ្ធិជនពិការ ( រូបៈ​មេសា)

​ចំណែក​លោក សែម សុខ​បញ្ញា ប្រធានសិទ្ធិ​ជនពិការ បានអោយដឹងថា កន្លងមក​នាយកដ្ឋាន និង ស្ថាប័ន​ពាក់ព័ន្ធ បាន​បញ្ជ្រាប​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ​នេះ​ទៅ​ស្ថាប័នរដ្ឋ និង ឯកជន​ច្រើន​គួរសម​ហើយ ។ ទោះយ៉ាងណា នាយកដ្ឋាន នឹង​បន្ត​ជំរុញ ក្រសួង​ស្ថាប័នរដ្ឋ និង ផ្នែក​ឯកជន ឲ្យ​ទទួល​ជនពិការ​ចូល​បម្រើការ​ងារ​តាម​អត្រា​កំណត់​ដូច​មានចែង​ក្នុង​អនុក្រឹត្យ​ស្តីពី​ការជ្រើសរើស​ជនពិការ ចូល​បម្រើ​ការងារ ៕ Kh

#