ចិន​អះអាងថា​បង្កើតបាន “​កំពូល​វត្ថុ​ធាតុ​” ការពារ​យន្តហោះ​ចម្បាំង​មិនឱ្យ​សត្រូវ​មើលឃើញ​

984

​យោងតាម​ទូរទស្សន៍​រដ្ឋ​ចិន​បានឱ្យដឹងថា ប្រទេស​ចិន​បាន​បង្កើត​ខ្សែចង្វាក់​ផលិតកម្ម​មួយ​ដើម្បី​ផលិត “​កំពូល​វត្ថុ​ធាតុ​” ទំនើបៗ ដែល​អាចធ្វើ​កិច្ចការ​មិនអាច​ទៅរួច​ពីមុនៗ​។​

​រហូតមកទល់​ពេលនេះ ខ្សែសង្វាក់​ផលិតកម្ម​ដែលមាន​ទីតាំង​នៅក្នុង​មន្ទីរពិសោធន៍​មួយ​នៅក្នុង​ទីក្រុង​សិន​ចិន​បាន​ផលិត​វត្ថុ​ធាតុ​ខុសៗ​គ្នា​ជាច្រើន រួមទាំង​វត្ថុ​ធាតុ​មួយ ដែល​ធ្វើឱ្យ​វត្ថុ​មិនអាច​មើលឃើញ​ឡើយ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ CCTV​។​

​ទោះបីជា​ស្ថានីយ៍ទូរទស្សន៍​នេះ​មិនបាន​ពន្យល់ថា​តើ​វត្ថុ​ធាតុ​មិន​អាចឱ្យ​មើលឃើញ​នោះ​នឹង​ប្រើ​ទៅលើ​អ្វី​នោះ កាសែត Sina និយាយថា វា​ទំនង​ត្រូវបាន​ប្រើ​សម្រាប់​យន្តហោះ​ចម្បាំង​របស់​ប្រទេស​នេះ ជាពិសេស​យន្ដហោះ J-20​។​

​អ្វីដែល​ចិន​ហៅថា “​កំពូល​វត្ថុ​ធាតុ​” ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Metamaterial ដែលជា​ប្រភេទ​វត្ថុ​ធាតុ​ថ្មី​សម្រាប់​ផលិត​ដែក​យន្តហោះ ដែលមាន​លក្ខណៈសម្បត្តិ​ពិសេស​ខុសពី​ដែក​ធម្មតា​។​

​វត្ថុ​ធាតុ​ប្រភេទ​នេះ​អាច​ជះ​ផ្លាត​វិទ្យុសកម្ម​អ៊ី​ន​ហ្វ្រា​រ៉េដ ដូចជា ពន្លឺ​ដែល​អាច​មើលឃើញ​ជាដើម ដែល​មានន័យថា វត្ថុ​ធាតុ​ទាំងនេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​បង្កើត​អាវ​ក្រោះ​ការពារ​យន្តហោះ​ពី​ប្រព័ន្ធ​រ៉ា​ដា​។​

​ហើយ​បើ​យោងតាម​ស្ថានីយ៍ទូរទស្សន៍ CCTV អ្នកវិទ្យាសាស្ត្រ​ចិន​អាចបង្កើត​វត្ថុធាតុដើម​បែបនេះ​ក្នុង​បរិមាណ​ដ៏​ច្រើន​សម្បើម​រួចទៅហើយ​៕ ដោយ៖ កញ្ញាដាលីស

ចិន​អះអាងថា​បង្កើតបាន​កំពូល​វត្ថុ​ធាតុ ធ្វើឱ្យ​យន្តហោះ​ចម្បាំង​មើលមិនឃើញ​លើ​រ៉ា​ដា