បក្សប្រឆាំង​តៃវ៉ាន់ ជ្រើសរើស​អភិ​បាលក្រុង​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០២០

312
ចែករម្លែក

​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៃ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​ទី​១៥​ខែកក្កដា​នេះ បានជ្រើសរើស​អភិបាលក្រុង​មាន​ប្រជាប្រិយភាព​និង​គាំទ្រ​ចិន​ម្នាក់​អោយធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​​ឆ្នាំ​២០២០​របស់ខ្លួន ដោយ​ប្រជែង​នឹង​មេដឹកនាំ​បច្ចុប្បន្ន​ដែល​តែងតែ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​គណបក្ស​ជាតិ​និយម​គួ​មីនតា​ង​នេះ បាន​និយាយថា លោក​ហាន កូយូ បានឈ្នះ​ជា​បេក្ខជន​ប្រធានាធិបតី​បន្ទាប់​ពី​លទ្ធផល​នៃ​ការស្ទង់មតិ​បោះឆ្នោត​បាន​ផ្តល់ឱ្យ​លោក​​នូវ​សំឡេង​គាំទ្រ​៤៥​ភាគរយ​។ លោក បាន​ផ្តួល​បេក្ខជន​៤​នាក់​ផ្សេង​ទៀត​ដែល​រួម​ទាំង លោក​ធឺ​រី ហ្គោ អតីត​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Foxconn ហើយ​នឹង​ប្រឈម​តទល់​​នឹង លោកស្រី​ត្សាយ អ៊ីង​វិន​ដែល​កំពុងកាន់​អំណាច​នេះ នៅ​ការបោះឆ្នោត​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ​។​

​លោក លោក​ហាន កូយូ​បាន​ប្តេជ្ញា​ធ្វើឱ្យ​មាន​សន្តិភាព​ជាមួ​យ​ចិន​៕​ប្រែ​សម្រួល​៖​សុខា​

​​លោក លោក​ហាន កូយូ បាន​លើកដៃ​អបអរ​បន្ទាប់​ពី​ឈ្នះ​ជា​បេក្ខជន​ក្នុង​បក្ស​នៅ​ថ្ងៃ​ចន្ទ​ទី​១៥​ខែ​កក្កដា​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​