បក្សី​ចំណាស់​បំផុត​ក្នុង​ពិភពលោក​ក្រាប​ពង​នៅ​អាយុ ៦៨ ឆ្នាំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

1268
ចែករម្លែក

បក្សី​ញី​មួយ​ក្បាល ដែល​គេ​ជឿថា​ជា​បក្សី​ចំណាស់​បំផុត​ក្នុង​ពិភពលោក​បាន​ក្រាប​ពង កាលពីពេល​ថ្មីៗ​នេះ​នៅ​អាយុ ៦៧ ឆ្នាំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នៅលើ​កោះ​មី​ដ​វ៉េ អា​ថូ​ល (Midway Atoll) ដែលជា​កោះ​មួយ​ស្ថិតក្នុង​ប្រជុំ​កោះ​ហា​វ៉ៃ កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងជើង​។​

​បក្សី​សមុទ្រ​អាល់​បា​ត្រូ​ស (albatross) ដែល​គេ​ដាក់ឈ្មោះថា Wisdom (​ប្រាជ្ញា​) ខាងលើនេះ​ទើបតែ​ក្រាប​ពង​ជា​លើក​ទី​៣៧ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ហើយ​គេ​ជឿថា​នេះ ប្រហែល​ជាការ​ក្រាប​ពង​លើកចុងក្រោយ​បង្អស់​រប​ស់វា​។​

​បុគ្គលិក​ផ្នែក​អភិរក្ស​បក្សី​សមុទ្រ​នៅលើ​កោះ​មី​ដ​វ៉េ អា​ថូ​ល បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល ៦ ទសវត្សរ៍​មកនេះ បក្សី​ញី​មួយ​ក្បាល​នេះ​បាន​ក្រាប​ពង​ស្ទើរតែ​រាល់​ឆ្នាំ​។

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​បក្សី​នេះ​មាន​រូបរាង​យ៉ាងណា​សូម​មើល​រូបភាព ខាងក្រោម ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​