បក្ស​ប្រជាធិបតេយ្យ​ដណ្តើមបាន​សភា ខណៈ​បក្ស​សាធារណរដ្ឋ​រក្សា​ការគ្រប់គ្រង​ព្រឹទ្ធសភា​

523
ចែករម្លែក

​គណបក្ស​ប្រជាធិបតេយ្យ​បាន​ដណ្តើម​កាន់​កាន់​អាសនៈ​ភាគច្រើន​នៃ​សភា​ពី​គណបក្ស​សាធារណរដ្ឋ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ទី​៦​វិច្ឆិកា​នៅក្នុង​ការបះបោរ​របស់​ពួក​អ្នកទីក្រុង ដែល​គំរាម​ដល់​អ្វីដែល​នៅ​សេសសល់​ពី​របៀបវារៈ​គ្រប់គ្រង​របស់លោក​ប្រធានាធិបតី​។ ប៉ុន្តែ​បក្ស​សាធារណរដ្ឋ​រក្សា​ការកាន់កាប់​ក្នុង​ព្រឹទ្ធសភា​និង​រក្សាបាន​នូវ​តំណែងអភិបាលរដ្ឋសំខាន់ៗ ដោយ​វាយបក​វិញ​ទៅលើ “​រលក​ពណ៌​ខៀវ​” (​បក្ស​ប្រជាធិបតេយ្យ​) ដែល​មិន​ធ្លាប់​កាន់កាប់​ព្រឹទ្ធសភា​បាន​ពេញលេញ​នោះឡើយ​។​

​លទ្ធផល​ចម្រុះ​ក្នុងការ​បោះឆ្នោត​ទូទាំងប្រទេស​លើកដំបូង​នៃ​អាណត្តិ​ប្រធានាធិបតី​ដ៏​ក្មេងខ្ចី​របស់លោក​ត្រាំ បានបង្ហាញ​ពី​ដែន​កំណ​ត់នៃ​វោហា​សាស្ត្រ​អន្តោប្រវេសន៍​ខ្លាំងៗ​របស់គាត់​នៅក្នុង​ទិដ្ឋភាព​នយោបាយ​ដែល​កំពុង​វិ​វត្ត​របស់​អាមេរិក កន្លែង​ដែល​អ្នកបោះឆ្នោត​រៀន​នៅតាម​មហាវិទ្យាល័យ​ក្នុង​តំបន់​ទីក្រុង​របស់​ប្រទេស​នេះ​បាន​ច្រានចោល​ការព្រមាន​របស់​លោក​ត្រាំ​អំពី “​ការឈ្លានពាន​” របស់​ជនអន្តោប្រវេសន៍​។​

​អ្នកបោះឆ្នោត​ដែលជា​កម្មករ​និង​ជា​អ្នករស់នៅ​ទីជនបទ​អាមេរិក​បាន​ក្រសោប​យកសម្តី​គឃ្លើន​របស់លោក​ត្រាំ​។​

​ទោះយ៉ាងណា សំឡេង​ភាគច្រើន​នៃ​សភា​របស់​បក្ស​ប្រជាធិបតេយ្យ​នឹង​បញ្ចប់​ការត្រួតត្រា​របស់​បក្ស​សាធារណរដ្ឋ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ទី ១ របស់លោក​ត្រាំ ជាមួយ​សំណួរ​សំខាន់ៗ​ទំនងជា​ជាប់ទាក់ទង​នឹង​ការថែទាំ​សុខភាព អន្តោប្រវេសន៍ និង ការចំណាយ​របស់​រដ្ឋា​ភិ​បាល​។ គណបក្ស​របស់លោក​ប្រធានាធិបតី​នឹង​រក្សា​ការគ្រប់គ្រង​លើ​ស្ថាប័ន​នីតិប្រតិបត្តិ​និង​តុលាការ​នៃ​រដ្ឋាភិបាល​អាមេរិក​ដដែល​ទេ ក្រៅពី​ព្រឹទ្ធសភា ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​ភ្លាមៗ​មាន​ជំហរ​ឈរជើង​រឹងមាំ ដែល​ផ្តល់​អំណាច​ឱ្យ​ពួកគេ​ដើម្បី​ស៊ើបអង្កេត​លើ​កំហុសឆ្គង​ផ្ទាល់ខ្លួន​និង​វិជ្ជាជីវៈ​របស់លោក​ត្រាំ​និង​ចំណូល​ពន្ធ​ដែល​ទុកចោល​មិន​ខ្ចី​រវល់​ជា​យូរ​មកហើយ​របស់លោក​ត្រាំ​។​

​មេដឹកនាំ​សំឡេង​ភាគតិច​នៃ​សភា លោក ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ដែល​អាច​នឹង​ក្លាយជា​ប្រធានសភា​បន្ទាប់​នៅ​អាមេរិក បាន​និយាយថា “​ថ្ងៃស្អែក​នឹង​ជា​ថ្ងៃ​ថ្មី​ក្នុង​សហរដ្ឋអាមេរិក​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ម៉ា​ដេ​ឡេ​អ៊ី​ន ឌី​ន របស់​បក្ស​ប្រជាធិបតេយ្យ​អបអរ​បន្ទាប់ពី​ឈ្នះ​ការប្រណាំង​ប្រជែង​កៅអី​សភា​លើក​ទី​៤​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ
#