បក្ស​ប្រជាធិបតេយ្យ​សង្គម​ហ្វាំង​ឡ​ង់​តែងតាំង​នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​

318
ចែករម្លែក

​រដ្ឋមន្ត្រី​គមនាគមន៍​ហ្វាំង​ឡ​ង់ លោកស្រី សាន់​ណា ម៉ា​រី​ន ត្រូវបាន​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​របស់​លោកស្រី​តែងតាំង​កាលពី​ថ្ងៃអាទិត្យ​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​របស់​​ប្រទេស ដោយ​ចូល​ជំនួស​លោក អាន់​ទី រី​ណេ ដែល​បាន​សុំ​លាឈប់​។​

​ម៉ា​រី​ន វ័យ​៣៤​ឆ្នាំ នឹង​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​របស់​ពិភពលោក​នៅ​ពេល​លោក​ស្រី​ចូលកាន់​តំណែង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​លោក​រី​​ណេ បាន​លាឈប់​កាលពី​ថ្ងៃ​អង្គារ​ក្រោយ​គណបក្ស​មួយ​ក្នុង​រដ្ឋាភិបាលចម្រុះ បាន​និយាយថា​ខ្លួន​បាត់បង់​ជំនឿ​ចិត្ត​លើ​លោក បន្ទាប់ពី​លោក​ដោះស្រាយ​កូដកម្ម​បុគ្គលិក​​ប្រៃសណីយ៍​។​

​ម៉ា​ទីន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​« យើង​មាន​ការងារ​ច្រើន​នៅ​រង់ចាំ​ដើម្បី​ស្តារ​ជំនឿ​ចិត្ត​ឡើងវិញ​»​។​

​ម៉ា​រី​ន​បាន​ឡើង​ឋានៈ​យ៉ាង​លឿនក្នុង​នយោបាយ​ហ្វាំង​ឡង់​ចាប់តាំងពី​បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​តាំ​ពែ​រ នៅ​អាយុ​២៧​ឆ្នាំ​។​លោកស្រី​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ចំ​​ពេល​មាន​កូដកម្ម​ដែល​នឹង​បញ្ឈប់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ធំៗ​របស់​ហ្វាំង​ឡ​ង់​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​៩​ធ្នូ​៕​ដោយ​៖​វាសនា​

បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ទាប់ សាន់​ណា ម៉ា​ទីន នឹង​ចូល​កាន់តំណែង​នៅ​អាយុ​៣៤​ឆ្នាំ