បងថ្លៃ​កាប់​ប្អូនថ្លៃ​មួយ​កាំបិតផ្គាក់​ចំក​ញ្ចឹ​ង​.​ក​.​រងរបួស​ធ្ងន់​

233

(​ស្ទឹងត្រែង​)៖​ជនសង្ស័យ​ត្រូវជា​បងថ្លៃ​បាន​ទាញ​កាំបិតផ្គាក់​ទាំង​កំហឹង​ស្ទុះ​ទៅ​កាប់​ប្អូនថ្លៃ​មួយ​កំបិត ចំក​ញ្ចឹ​ង ក ឱ្យ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នោះ កើត​មាននៅ​ភូមិ​កោះ​កី​ឃុំ​កោះ​ស្នែង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ឈ្មោះ ដូង វិ​ន​ភេទ​ប្រុស​អា​៥៥​ឆ្នាំ​ទៅហើយនោះ​ត្រូវជា​បងថ្លៃ​។​រីឯ​ជនរងគ្រោះ​​ឈ្មោះ​ថៃ​ម៉ៃ​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ត្រូវជា​ប្អូនថ្លៃ​។​ជនសង្ស័យ​និង​ជនរងគ្រោះ​រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដូចគ្នា​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង ករណី​បងថ្លៃ​កាប់​ប្អូនថ្លៃ មួយ​កាំបិត​រងរបួស​ធ្ង​ន​ក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះ​មក​សង្គ្រោះ​​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​ភ្លាមៗ​។​ជនសង្ស័យ​ក៏​មិនបាន​រត់​ទៅណា​ដែរ​។​

​ប្រភព​បាន​បន្តថា​ដើមហេតុ​នៃ​ការប្រើ​ហឹ​ង្សា​រហូត​ទាញ​កាំបិត​កាប់​ចំ​កញ្ចឹងក​រងរបួស​ធ្ងន់​បែបនេះ​បានកើត​ឡើងមក​ពី​ផឹកស៊ី​ជុំគ្នា ហើយ​ទាស់សម្តី​ប្រកែក​គ្នា ក្លាយទៅជា​ផ្ទុះ​កំហឹង​ទើប​មាន​ហេតុការណ៍​កើតឡើង​។​ក្រោយពី​មាន​ករណី​ហឹ​ង្សា​ជនរងគ្រោះ ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​។ ចំណែក ជនសង្ស័យ​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃុំ​កោះ​ស្នែង​ឃាត់ខ្លួន​បញ្ជូនទៅ​កន្លែង អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៀត​៕​ដោយៈ​សុខុម​/sn