បងប្អូន​បង្កើត​ពីរ​នាក់​ក្លាយជា​សិស្ស​ក្មេង​ជាងគេ​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មជ្ឈមណ្ឌល​ហ្វឹក ហ្វឺន​អាកាសចរណ៍​ស៊ីវិល​

675
ចែករម្លែក

ដោយ:សុផល​/ភ្នំពេញ​ ៖ ប៊ុន យីន សុភ​ក្ត្រា អាយុ​១២​ឆ្នាំ និង ប៊ុន យីន សិរី​វុត្ថា អាយុ​១១​ឆ្នាំ ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា បាន​ក្លាយជា​សិស្ស​ក្មេង​ជាងគេ​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរណ៍​ស៊ីវិល​(Civil Aviation Training Centre) ហៅ​កាត់​ថា CATC ។​

សិស្ស​ទាំងពីរ បានបញ្ចប់​វគ្គ​សិក្សា CATC កាលពី​ខែកញ្ញា​ឆ្នាំ​២០១៩​ក្រោយពី​បាន​សិក្សា​ជាង​៤​ខែ​។​ពួកគាត់​ជា​សិស្ស​ជំនា​ន់ទី​២​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរណ៍​ស៊ីវិល ដែលមាន​សិស្ស​ខ្មែរ​និង​បរទេស ២០​នាក់​។​ពួកគាត់​ជា​ធនធានមនុស្ស​ជំនាន់​ក្រោយ​របស់​កម្ពុជា​ក្នុង​វិស័យ​ហោះហើរ​។​

​អ្នក​ទាំងពីរ បានឱ្យដឹងថា នៅពេល​អនាគត ពួកគាត់​ចង់​ក្លាយជា ពី​ឡុ​ត​ (​អាកាស យានិក​) ឬ​ជា​អ្នកត្រួតពិនិត្យ​ការ​កោះ​ហើរ និង​អ្នក​បម្រើការ​ក្នុង​វិស័យ​អាកាសចរណ៍​។​ពួកគាត់​ស្រឡាញ់​និង​ចូលចិត្ត​ជំនាញ​នេះ​។ ​ពួកគាត់​មាន​គម្រោង​រៀន​រយៈពេល​ជាង​មួយឆ្នាំ​ទៀត​ដើម្បី​ក្លាយជា​អ្នកបើក​យន្តហោះ​។​

​តាម​ធម្មតា​ក្រោយពី​ការសិក្សា​ជាង​១​ឆ្នាំ អ្នករៀន​ជំនាញ​ខាង​បើក​យន្តហោះ​អាច​បើក​យន្តហោះ​បាន​។​តែ​ប៊ុន យីន សុភ​ក្ត្រា និង ប៊ុន យីន សិរី​វុត្ថា នៅ​មិនទាន់​គ្រប់​អាយុ​អាច​បើកបរ​បានទេ រង់ចាំ​រហូតដល់​ពួកគេ​មាន​អាយុ​១៦​ឆ្នាំ​ឡើងទៅ​។​ នាពេល​ខាង មុខនេះ ពួកគាត់​ទាំងពីរ មាន​គម្រោង​នឹង​បន្ត​ការសិក្សា​ជំនាញ​បើក​យន្តហោះ​នៅ​សហរដ្ឋអាមេរិក​ទៀត​។​
​ ​

វគ្គ​សិក្សា​មូលដ្ឋាន​អាកាសចរណ៍​ដែល​បង្រៀន​ដោយ​គ្រូ​ជំនាញ​ជនជាតិ​កាណាដា Jennifer Meszaros ផ្តោតទៅលើ​ទិដ្ឋភាព​ទូទៅ​នៃ​អាកាសចរណ៍ និង​ណែនាំ​បង្ហាត់បង្ហាញ​ដល់​សិស្ស​នូវ​ឱកាស​និង​បញ្ហា​ប្រឈម​នៃ​វិជ្ជាជីវៈ​នេះ​។ ​វគ្គ​សិក្សា​នេះ​ក៏មាន​បញ្ចូល​ប្រវត្តិ​ខ្លីៗ​អំពី​វិស័យ​អាកាសចរណ៍ សារៈសំខាន់​នៃ​ទំនាក់ទំនង មូលដ្ឋាន​នៃ​ការហោះហើរ និង​បច្ចេកវិទ្យា​ផ្លូវអាកាស ព្រមទាំង​ប្រព័ន្ធ​និង​ប្រតិបត្តិការ​របស់​យន្តហោះ​។​ការសិក្សា​ក៏​ផ្តោតទៅលើ សុវត្ថិភាព​នៃ​ការហោះហើរ កត្តា​មនុស្ស ទំនាញ ការត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស ដែនអាកាស​និង​លំហ កត្តា​អាកាសធាតុ​អាកាសចរណ៍។ ​វគ្គ​សិក្សា​ដែល​យក​ភាសា​អង់គ្លេស​ជា​គោល​នេះ​ក៏​ផ្តល់ឱកាស​ដល់​សិស្ស​ដើម្បី​សង្កេតមើល​ពី​សារៈសំខាន់ ​នៃ​អាកាសចរណ៍​ចំពោះ​សង្គម​ និង​រៀន​ពី​ជំនាញ​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​អាកាសចរណ៍​។​

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល ជា​មជ្ឈមណ្ឌល​មួយ​ដែល​បណ្ដុះបណ្ដាល​លើ​មុខជំនាញ​ដែល​ទាក់ទង​នឹង​វិស័យ​អាកាសចរ​ស៊ីវិល​ដល់​មន្ត្រីរាជការ រដ្ឋលេខា ធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​បុគ្គលិក​អាកាសចរណ៍​នានា ។​មជ្ឈមណ្ឌល​នេះ​មានតម្លៃ​ជាង ១០ លាន​ដុល្លា​សហរដ្ឋ​អាម៉េរិក ដែល​ជួយ​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង​ជំនួយ​បច្ចេកទេស​ដោយ Korea Airports Corporation (KAC) ។​

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា ខណៈពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​តែមាន​តម្រូវការ​ធនធានមនុស្ស ជាពិសេស​វិស័យ​អាកាសចរ​ស៊ីវិល ។​ការបណ្តុះបណ្តាល​នៅ CATC ភាគច្រើន​ផ្តោតលើ​ការធ្វើ​នាវាចរ​ផ្លូវអាកាស​និង​ការគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​និង​វគ្គ​សិក្សា​ទាក់ទង​នឹង​វិស័យ​អាកាសចរណ៍​ស៊ីវិល​។​

មជ្ឈមណ្ឌល មាន​បំពាក់​ឧបករណ៍​សម្ភារៈ​សិក្សា​ថ្មីៗ ទំនើបៗ ដូចជា​ឧបករណ៍​បញ្ជា​ចរាចរ​ផ្លូវអាកាស (ATC Simulator) ឧបករណ៍​ផ្តល់​ចម្ងាយ (DME) ឧបករណ៍​នាំ​ចុះចត (ILS) ម៉ាស៊ីន​ត្រួតពិនិត្យ​សន្តិសុខ​កាំរស្មីអ៊ិច (X-RAY Screener) និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​សិក្ខាកាម​អនុវត្តន៍​ផ្ទាល់ ជាពិសេស​សម្រេច​ឲ្យ​បាន​តាម​តម្រូវការ​បណ្តុះ បណ្តាល​ទៅតាម​ជំនាញ​របស់​មន្ត្រី​អាកាសចរ​ស៊ីវិល និង​បុគ្គលិក​អាកាសចរណ៍ ដូចជា​ក្រុមហ៊ុន​សេវាកម្ម​ចរាចរ​ដែនអាកាស​កម្ពុ​ជា (Cambodia Air Traffic Services CO.,LTD “CATS”; ក្រុមហ៊ុន​សម្បទាន​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airport Management Services LTD “CAMS”; ក្រុមហ៊ុន​សន្តិសុខ​អាកាសយានដ្ឋាន (International Security Companies) និង​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ផ្សេងៗ៕B/