បងប្អូន​ប្រុស​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ត្រូវបាន​ចាប់ឃុំខ្លួន​តាម​ការចោទប្រកាន់​ពាក់ព័ន្ធ​បញ្ហា​ហិរញ្ញវត្ថុ​

57

​តុលាការ​អ៊ីរ៉ង់ បាន​អះអាងថា ប្អូនប្រុស​របស់​ប្រធានាធិបតី ហាសាន់ រូ​ហា​នី គឺ លោក ហូ​សេន ហ្វេ​រៃ​ដួន​ត្រូវបាន​ចាប់ឃុំខ្លួន​តាម​ការចោទប្រកាន់​ពាក់ព័ន្ធ​បញ្ហា​ហិរញ្ញវត្ថុ ។​

​លោក​ហ្វេ​រៃ​ដួន​បាននិងកំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​តុលាការ មុនពេល លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​។​

​សេចក្តីលម្អិត​អំពី​ការចោទប្រកាន់​នេះ មិន​ត្រូវបាន​បញ្ចេញ​ឱ្យដឹង​នោះទេ ប៉ុន្តែ មន្ត្រី​តុលាការ​ម្នាក់ បាន​និយាយថា​លោក ហ្វេ​រៃ​ដួន អាច​នឹង​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​។​

​មនុស្ស​មួយចំនួនទៀត ក៏​ត្រូវបាន​ស៊ើបអង្កេត​និង​សួរនាំ​ផងដែរ នៅក្នុង​ការស៊ើបអង្កេត​ដែល​បន្ត​ធ្វើឡើង​នេះ​។​

​លោក ហ្វេ​រៃ​ដួន បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​ជាមួយ​ក្រុម​មេដឹកនាំ​មហាអំណាច​ដែល​បាន​នាំឱ្យមាន​កិច្ចព្រមព្រៀង​មួយ កាលពី​ឆ្នាំ​២០១៥​។ ក្រុម​អ្នកគាំទ្រ​មួយចំនួន​របស់ ប្រធានាធិបតី រូ​ហា​នី សង្ស័យថា ការចោទប្រកាន់​ប្រឆាំង​លោក ហ្វេ​រៃ​ដួន គឺជា​រឿង​ន​យោ​យ​បាយ​៕ ដោយ៖ សុខា

​លោក ហូ​សេន ហ្វេ​រៃ​ដួន