បង់​ក្លា​ដែសរា​រាំងដំណើ​រដ៏គ្រោះថ្នាក់រ​បស់​ជន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​ម៉ាឡេស៊ី​

212
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​ថា​កងកម្លាំង​សន្តិសុខ​បង់​ក្លា​ដែស​បាន​រារាំង​ក្រុម​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​២២​នាក់​មិន​អោយ​ធ្វើ​ដំណើរ​តាម​ទូក​រត់ពន្ធ​មនុស្ស​​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ដែល​នេះ​ជា​ក្រុមទី​២ ក្នុង​រយៈពេល​៣​ថ្ងៃ​ដែល​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចាកចេញ​ពី​ជំរំ​ជនភៀសខ្លួន​។​

​កងទ័ព​ការពារ​ព្រំដែន​បង់​ក្លា​ដែស​បាន​រក​ឃើញ​ស្ត្រី​១១​នាក់ ក្មេង​១០​នាក់ និង​បុរស​ម្នាក់​នៅ​ភូមិ​មួយ​នៅ​ឆកសមុទ្រ​Bengal នៅ​ជិត​ព្រំដែន​ម៉ាឡេស៊ី កាលពី​ថ្ងៃអាទិត្យ​។​

​មន្ត្រី​ព្រំដែន​ម្នាក់​បាន​និយាយថា​មនុស្ស​២២​នាក់​នេះ បាន​បង់​ប្រាក់​ទៅ​ឱ្យ​ពួក​អ្នករត់ពន្ធ​មនុស្ស​ចំនួន​១.២០០​ដុល្លារ​ក្នុង​ម្នាក់ៗ​ដើម្បី​បាន​ជិះទូក​តូច​មួយ​សម្រាប់​ការធ្វើដំណើរ​​ដ៏​គ្រោះ​នេះ​។ ពួក​អ្នករត់ពន្ធ​មនុស្ស​បាន​រត់គេចខ្លួន​នៅ​មុន​ពេល​កងកម្លាំង​សន្តិសុខ​បាន​ទៅដល់​។​

​ជនជាតិភាគតិច​មូស្លីម​ប្រហែល​៧៤០.០០០​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅ​ប្រទេស​បង់​ក្លា​ដែស​បន្ទាប់ពី​មាន​ការបង្ក្រា​បដោយ​យោធា​នៅ​ប្រទេស​យ៉ាន់​ម៉ា​​ដែល​ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០១៧៕ដោយ៖សុខា/sn

​​ក្រុម​អាជ្ញាធរ​ភ័យខ្លាច​ថា​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នឹង​ព្យាយាម​ជិះទូក​ទៅ​ម៉ាឡេស៊ី​ខណៈ​ដែល ឆកសមុទ្រ​Bengal មាន​ភាពស្ងប់ស្ងាត់​ខ្យល់​និង​រលក​រហូតដល់​ដំណាច់​ខែ​មីនា​