បង់​ក្លា​ដែស​នឹង​ជញ្ជូន​ជន​រ៉ូ​ហ៊ីងយ៉ាង ទៅ​កោះ​ដាច់ស្រយាល​មួយ នៅ​ខែ​ក្រោយ​

340
ចែករម្លែក
  • 76
    Shares

​បង់​ក្លា​ដែស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​មីនា​ថា​ខ្លួន​នឹង​ចាប់ផ្តើម​រើ​ផ្លាស់​ទីតាំង​នៃ​ក្រុម​ជនភៀសខ្លួន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ាង រាប់​ម៉ឺន​នាក់​ពី​ជំរំ​ដែល​មាន​មនុស្ស​ច្រើន ទៅ​​កាន់​កោះ​ដាច់ស្រយាល​មួយ ដែល​ងាយ​នឹង​រងគ្រោះ​ដោយ​អាកាសធាតុ​អាក្រក់​បើទោះបីជា​ផែនការ​នេះ បាន​ទាក់ទាញ​ឱ្យមាន​ភាពចម្រូងចម្រាស​ក៏ដោយ​។​

​ទីជម្រក​និង​ជញ្ជាំង​ការពារ​ទឹកជំនន់ ត្រូវបាន​សាងសង់ កាលពី​ឆ្នាំ​២០០៦​នៅលើ​កោះ​Bhashan Char ដែល​ជា​ឆ្នេរ​ល្បាប់​ភក់​ខ្សាច់​ដែល​ចេញមក​ពី​ឆកសមុទ្រ​Bengal ។ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ១០០.០០០​នាក់ នឹង​ត្រូវបាន​បញ្ជូន​ទៅ​ទីនោះ​។​

​បង់​ក្លា​ដែស​បាន​និយាយ​អំពី​កោះ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ និង​មាន​ផែនការ​ផ្លាស់ប្តូរ​ទីលំនៅ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជិត​មួយ​លាន​នាក់​ដែល​រស់នៅ​តាម​​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ ក្រោយ​ពី​ការធ្វើ​មាតុភូមិ​វិវត្តន៍​របស់​ពួកគេ​បាន​ជាប់គាំង​ជាច្រើនលើក​។​

​សំណើ​រើ​ផ្លាស់​ជនភៀសខ្លួន​ទាំងនេះ នៅតែ​មិន​ទទួលបាន​ការគាំទ្រ​ច្រើន​នោះទេ ក្នុងចំណោម​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​និង​អ្នក​រិះគន់ ដែល​បាន​លើកឡើង​ការព្រួយបារម្ភ​អំពី​សមត្ថ​​ភាព​របស់​កោះ​នេះ​ក្នុងការ​ទប់ទល់​នឹង​ខ្យល់ព្យុះ​ខ្លាំងៗ​អំឡុង​ពេល​មាន​ខ្យល់មូសុង​នៅ​រដូវភ្លៀង​។​

​ប៉ុន្តែ​លោក Mozammel Huq ប្រធាន​គណៈកម្មាធិការ​នៃ​គណៈរដ្ឋមន្ត្រី​បង់​ក្លា​ដែស​ផែ្ន​ក​ច្បាប់​និង​បទបញ្ជា​និង​ជា​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​នេះ​បាន​និយាយថា ​ការ​តាំង​ទីលំនៅ​ថ្មី​នេះ នឹង​បន្ត​ធ្វើ​ដូចដែល​បាន​គ្រោងទុក​៕ដោយ៖សុខា/sn

បង់​ក្លា​ដែស នឹង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​១០០.០០០​នាក់ ទៅ​កោះ Bhashan Char នៅ​ខែ​ក្រោយ​