បង់​ក្លា​ដែ​ស​ប្រាប់​អ​.​ស​.​ប​ថា​ខ្លួន​លែងមាន​លទ្ធភាព​ទទួល​យក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទៀតហើយ​

443
ចែករម្លែក
  • 22
    Shares

​បង់​ក្លា​ដែ​សបាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កុម្ភៈ​ថា ខ្លួន​លែងមាន​លទ្ធភាព​ទទួល​យក​ជនភៀសខ្លួន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទៀតហើយ​។​

​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​សលោក​សា​ហ៊ី​ឌុល ហាក បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថា វិ​ប​តិ្ត​ជុំវិញ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​នៅក្នុង​ប្រទេស​របស់​លោក​បាន​ប្រែ​ពី “​អាក្រក់​ទៅ​អាក្រក់​ខ្លាំង​” និង​បាន​ជំ​រុញឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់វិធានការ “​ដាច់ស្រេច​មួយ​”​។​

​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ៧៤០.០០០ នាក់​កំពុង​រស់នៅក្នុង​ជំរំ​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស បន្ទាប់ពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​រដ្ឋ​រ៉ា​ឃី​ន ភាគ​ខាងជើង​មី​យ៉ាន់​ម៉ា​ក្នុងអំឡុង​យុទ្ធនាការ​យោធា​មួយ​នៅ​ឆ្នាំ ២០១៧ ដែល​អង្គការសហប្រជាជាតិ​ពណ៌នា​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​។​

​លោក​ហាក​និយាយថា “​នៅទីនេះ​ខ្ញុំ​សោកស្តាយ​ណាស់​ក្នុងការ​ជូនដំណឹង​ដល់​ក្រុមប្រឹក្សាសន្តិសុខ​ថា​បង់​ក្លា​ដែ​ស​នឹងមិន​មានលទ្ធភាព​ទទួលយក​មនុស្ស​បន្ថែ​ម​ទៀត​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ​”​។​

​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​បានសម្រេច​ជាមួយ​បង់​ក្លា​ដែ​ស មី​យ៉ាន់​ម៉ា​បាន​ព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​មួយចំនួន​ត្រឡប់​ទៅវិញ ប៉ុន្តែ​អង្គការសហប្រជាជាតិ​បាន​ទទូចថា សុវត្ថិភាព​របស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​គឺជា​លក្ខខណ្ឌ​សម្រាប់​ការវិលត្រឡប់​ទៅវិញ​របស់​ពួកគេ​។​

​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​សបាន​សួរថា “​តើ​បង់​ក្លា​ដែ​សត្រូវ​ខាតបង់​ចំពោះ​ការឆ្លើយតប​និង​ការទទួលខុសត្រូវ​ក្នុងការ​បង្ហាញ​ការអាណិតអាសូរ​ចំពោះ​ជនជាតិភាគតិច​ដែល​គេ​ធ្វើ​ទុក​បុក​ម្នេញ​នៅ​ប្រទេសជិតខាង​មែន​ទេ​?”​។​

​បន្ទាប់ពី​ធ្វើដំណើរ ៥ លើក​ទៅ​មី​យ៉ាន់​ម៉ា ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោកស្រី​គ្រីស្ទី​ន ស្រា​ន័​រ បឺ​ហ្គេ​ន័​រ បាន​រាយការណ៍​ពី​ការរីកចម្រើន​យឺតយ៉ាវ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​បាន​ព្រមាន​ថា​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ឆ្នាំក្រោយ​អាច​នឹង​ធ្វើឱ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​។​

​អ្នកការទូត​សញ្ជាតិ​ស្វី​សរូប​នេះ ដែល​ត្រូវបានតែងតាំង​កាលពី​ខែមេសា​ជា​បេសកជន​អង្គការសហប្រជាជាតិ​សម្រាប់​មី​យ៉ាន់​ម៉ា បាន​និយាយថា បណ្តា​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ត្រូវបាន​គេ​ផ្តល់​លទ្ធភាព “​មិន​គ្រប់គ្រាន់​” ដើម្បី​ជួយ​រៀបចំ​ការវិលត្រឡប់​ទៅ​ស្រុក​វិញ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​៕ ដោយ៖ កញ្ញាដាលីស

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កំពុង​រស់នៅ​ជំរំ​ភៀសខ្លួន​នៅ​ទីក្រុង​ខុ​ក​ស្បា​ហ្សា​របស់​បង់​ក្លា​ដែ​ស