បង្កង​ខ្ទិះ​ជាមួយ​ប្លាធូ​ប្រៃ​

2256
ចែករម្លែក
  • 3
    Shares

+ គ្រឿងផ្សំ​
– បង្កង​ស្រស់ 0.5 គ​.​ក​
– ដូង​កោស 0.5 គ​.​ក​
– ប្លាធូ​ប្រៃ 1
– ខ្ទឹមក្រហម 10 មើម​
– សណ្ដាន់ 6 ផ្លែ​
– ម្ទេស 7 គ្រាប់​
– ស្ករត្នោត

+ វិធី​ធ្វើ​
– លាង​បង្កង​បកសំបក​អោយ​ស្អាត ចិញ្ច្រាំ​ល្អិត ។ ប្លាធូ​ប្រៃ​អាំង​អោយ​ឆ្អិន​បេះយក​តែ​សាច់ បកសំបក​ខ្ទឹមក្រហម​សាប់​តាម​បណ្ដោយ​។​
– ពូត​ដូង​យក​ខ្ទិះ​ដើម​១​ចាន់ចង្កឹះ ខ្ទិះ​ធម្មតា​២​ចានចង្កឹះ ។​
– យក​ខ្ទិះ​ដាក់​ដាំ​ក្នុង​ឆ្នាំង ដាក់​ទៅក្នុង​ឆ្នាំង​ខ្ទិះ កូរ​អោយ​សព្វ​ដល់​ទឹក​ពុះ យក​សាច់​ត្រី​បង់​ចូល ។​
– យក​វែក​សង្កត់​សាច់​ត្រី​អោយ​បែក ថែម​ខ្ទិះ​ដែល​នៅសល់​រម្ងាស់​ទុកអោយ​ពុះ​យូរ​ទើប​ដាក់ សណ្ដាន់ ស្ករត្នោត​បន្តិច ម្ទេស​ក្រហម ខ្ទឹមក្រហម រម្ងាស់​អោយ​ខះទឹក ភ្លក្សមើល បើ​មិន​ប្រៃ​ថែម​ទឹកត្រី ។ អាច​ទទួលទាន​ជ​មួយ​បន្លែ​ផ្សេងៗ​៕ ប្រភព​: Khmom.com​