បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​ចាប់ពី​មុន​ឃោសនា​និង​ក្រោយ​បោះឆ្នោត​

1036
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​មិន​បង្ក​ការរំខាន​ណាមួយ​ដល់​គណបក្សនយោបាយ​ទាំង​មុនពេល​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រហូតដល់​ពេល​បោះឆ្នោត​រួចរាល់ ។

​ការលើកឡើង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ​ប្រវែង​ជាង​៩០០​ម៉ែត្រ​នៅក្នុង​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។​លោក​ងួន រតន​បាន​មានប្រសាសន៍ថា​គ្រប់​អាជ្ញាធរ​ស្រុក ក្រុង​ភូមិ​ឃុំ​សង្កាត់​បើ​មាន​ប្រជាពលរដ្ឋ​សុំ​បញ្ជាក់​លំនៅដ្ឋាន​ឬ​ឯកសារ​ពាក់ព័ន្ធ​ទៅ​និង​ការបោះឆ្នោត។

ត្រូវបំពេញ​ធ្វើ​ជួន​ដល់​ពួកគាត់​ឲ្យ​បាន​ទា​ទាន់ពេលវេលា ដើម្បី​ឲ្យ​គាត់​យក​ឯកសារ​ទៅ​ដាក់​ក្នុង​អយ្យការ​របស់​គណបក្ស​ពួកគាត់​បានធ្វើ​សកម្មភាព​នយោបាយ​បោះឆ្នោត​។​មុនពេល​យុទ្ធនាការ ពេល​យុទ្ធនាការ ពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត គ្រប់​គណបក្ស​ទាំងអស់ ធ្វើយ៉ាងណា ត្រូវ​ឲ្យ​មាន​សេរីភាព​ស្មើៗ​គ្នា​នៅក្នុង​ពេលធ្វើ​សកម្មភាព​នយោបាយ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ។

​លោក​ងួន រតន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​បោះឆ្នោត សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ការចូលរួម​បោះឆ្នោត​នេះ គឺ​ដើម្បី​ព​ង្រឹ​ក​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ព្រោះ​ថាបើ​យើង​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ។​ប៉ុន្តែ​បើ​មិន​ទៅ​បោះឆ្នោត​នោះ គឺ​មានន័យថា និយាយ​ផ្សេង ហើយ​ធ្វើ​ផ្សេង ។

​គួរ​បញ្ជាក់ថា ផ្លូវ​បេតុង​ចំនួន ៥​ខ្សែ​ប្រវែង​ជាង​៩០០​ម៉ែត្រ​នេះ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​ជួសជុល និង​កែរ​លម្អរ ដាក់លូ​ចំនួន​៣​ខ្សែ​ចម្ងាយ​ប្រវែង​៨៨១​ម៉ែត្រ​។​ផ្លូវ​បេតុង​នេះ ក្រោម​គម្រោង​ចំណាយ​ថវិកា​របស់​សាលាខេត្ត​។​ក្រោយ​ពិធី​នេះ​លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង បាន​ចុះ​ពិនិត្យមើល​ផលប៉ះពាល់​នានា​ពី​គម្រោង​នេះ ដើម្បី​ប្រមូល​យកទៅ​ដោះស្រាយ និង​ពង្រីក​ធ្វើ​ផ្លូវ​ឲ្យ​កាន់តែ​ធំ​ផងដែរ ៕S/

​បង្កលក្ខណៈ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​ចាប់ពី​មុន​ឃោសនា​និង​ក្រោយ​បោះឆ្នោត​