បង្កើត​ភូមិ​ថ្មី​សម្រាប់​កម្មករ​ចំការកៅស៊ូ​នៅ​ខេត្តមណ្ឌលគិរី​

382

(​ភ្នំពេញ​)៖ ភូមិ​ថ្មី​មួយ​នៅ​ឃុំ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី​បាន​ត្រូវ​បង្កើតឡើង​សម្រាប់​កម្មករ​និង​បុគ្គលិក​ចៀរ​ជ័រកៅស៊ូ​។​ភូមិ​ថ្មី​មួយ​ក្នុងចំណោម​​ភូមិ​ដែល​បង្កើតឡើង​ចំនួន​៥​នេះ អាច​ទទួល​បុគ្គលិក​មក​ស្នាក់​នៅបាន​រហូតដល់​ទៅ​៨០​នាក់​រួម​ជាមួយនឹង​ក្រុមគ្រួសារ​របស់​ពួកគេ​​ផងដែរ​។​
​ ​
​នៅក្នុង​ភូមិ​ថ្មី​នេះ​មាន​តារាង​បាល់ទាត់ បាល់ទះ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង សាលារៀន​និង​មណ្ឌល​សុខភាព​សម្រាប់​ជួយ​សម្រួល​ដល់​ការ​រស់​​នៅ​របស់​កម្មករ​ចៀរ​ជ័រកៅស៊ូ​។​
​ ​
​ភូមិ​ដែល​ត្រូវបាន​បើកសម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៤​ខែសីហា​កន្លងមកនេះ កសាងឡើង​ដោយ​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា​​ដែលជា​ក្រុមហ៊ុន​បែលហ្ស៊ិក​-​ស្វី​ស​គ្រប់គ្រង​មូលដ្ឋាន​ចំការកៅស៊ូ​ចំនួន​ពីរ​នៅក្នុង​ឃុំ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី ដែល ។​ ​

​បុគ្គលិក​ចំនួន ៥៦​នាក់​រួមជាមួយ​ក្រុមគ្រួសា​រ​របស់​ពួកគេ​បាន​ផ្លាស់​ចូលមក​នៅ​ភូមិ​ថ្មី​នេះ​រួចរាល់​ហើយ​បន្ទាប់ពី​ពិធីសូត្រមន្ត​ដោយ​ព្រះ​​សង្ឃ​ជាច្រើន​អង្គ​នៅក្នុង​ឃុំ​ប៊ូ​ស្រា​។​ភូមិ​ថ្មី​មួយ​នេះ​អាច​ទទួល​បុគ្គលិក​មក​ស្នាក់​នៅបាន​រហូតដល់​ទៅ​៨០​នាក់​រួម​ជាមួយនិង​ក្រុមគ្រួសារ​​របស់​ពួកគេ​ផងដែរ នៅពេលដែល​ភូមិ​នេះ​មាន​សមត្ថភាព​ពេញលេញ​។

​គួរ​បញ្ជាក់ថា​បុគ្គលិក​របស់​ក្រុមហ៊ុន​សុក​ហ្វី​ន​កម្ពុជា​ទាំងអស់​ទទួលបាន​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​នៅ​កន្លែង​ដែល​ពួកគេ​កំពុង​​តែ​បម្រើការ រួមបញ្ចូល​ទាំង​ថ្លៃ​ទឹក អគ្គិសនី និង​ថ្លៃ​ប្រមូល​សំរាម​ដោយ​ក្រុមហ៊ុន​ផ្ទាល់​។ ​ក្រៅពីនេះ​ក្រុមហ៊ុន​ក៏មាន​តារាង​បាល់​សម្រាប់​បុគ្គលិក​ទាំងអស់​លេង​កីឡា​ដូចជា​បាល់ទះ និង​បាល់ទាត់​ផងដែរ​។​

​ភូមិ​ទាំង​៥​ដែល​បាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន សុក​ហ្វី​ន​កម្ពុជា​បច្ចុប្បន្ននេះ​ផ្ទុក​ចំនួន​បុគ្គលិក​ស្នាក់នៅ​រហូតដល់ ៧០០​នាក់​(​រួមបញ្ចូល​ទាំង​បុគ្គលិក​និង​ក្រុមគ្រួសារ​របស់​ពួកគេ​)​ហើយ​ក្រុមហ៊ុន​ក៏មាន​គម្រោង​សាងសង់​បន្ថែម​ផងដែរ​ដោយសារតែ​ចំនួន​បុគ្គលិក​របស់​ខ្លូន​មានការ​កើនឡើង​ជា​លំដាប់​។ ក្នុងចំណោម​អត្ថប្រយោជន៍​ទាំងនោះ ក្រុមហ៊ុន សុក​ហ្វី​ន​កម្ពុជា​ក៏​ផ្តល់​ផងដែរ​នូវ​ការថែទាំ​សុខភាព​និង​សាលា​​រៀន​ថ្នាក់បឋមសិក្សា​ដល់​កូនៗ​របស់​ពួកគេ​ដោយ​ឥតគិតថ្លៃ​ជាមួយនិង​សម្ភារៈ​ដែល​បាន​បង្កើតឡើង​នៅ​ក្នុងភូមិ​របស់ខ្លួន​៕​ដោយៈ​សុផល​/sn

​ភូមិ​ថ្មី​មួយ​នៅ​ឃុំ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី បាន​ត្រូវ​បង្កើតឡើង​សម្រាប់​កម្មករ​និង​បុគ្គលិក​ចៀរ​ជ័រកៅស៊ូ​