បង្កើត​សមាគម​ដើម្បី​ស្វែងរក​ប្រាក់ចំណូល​នៅតាម​សហគម​អេកូ​ក្នុង​តំបន់​អភិរក្ស​ដែន​ជំរក​

1572
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ភូមិករ​ដែលមាន​ប្រជាជន​រស់នៅក្នុង​ដែន​ជុំរក​ការពារ​ព្រៃឈើ និង​អភិរក្ស​នានា ដែលមាន​ជីវភាព​ក្រីក្រ​លំបាក ត្រូវបាន​សមាគម​មួយ​ឈ្មោះ​ហៅថា សមាគម​មគ្គុទេសក៍​ទេសចរណ៍​សត្វ​ស្លាប​ជួយ​លើកស្ទួយ​បង្កើតអោយមាន​មុខរប​រ​ប្លែកៗ តាមរយ​:​សក្តានុពល​ធម្មជាតិ ដែលមាន​ស្រាប់ សំរាប់​អូសទាញ​ទេសចរ​នានា អោយមក​ទស្សនា​សត្វ​ស្លាប​ជាច្រើន សត្វព្រៃ​ប្លែកៗ និង​សម្រស់​ធម្មជាតិ ដើម្បី​ទាញ​ប្រាក់ចំណូល​ពី​ទេសចរ អោយគេ​ស្នាក់ ហូបចុក​សំរាប់​កែប្រែ​ជីវភាព និង​ជៀសវាង​កុំអោយ​ពួកគាត់​កាប់​ឈើរ បរបាញ់​សត្វព្រៃ​។​

​លោក អូន ច​ន​នី ប្រធាន​សមាគម​ម​គ្គុ​ទេសចរណ៍​សត្វ​ស្លាប​នៅ​ខេត្តសៀមរាប បាន​ប្រាប់ថា យើង​មានបំណង​ចង់​បង្កើន​ជីវភាព​ក្រុម​សហគម នៅតាម​ដែន​ជំរក​សត្វព្រៃ ដែល​គ្នាន​មុខរបរ​ក្រៅតែពី​ធ្វើស្រែ​។ អប់រំ​ពួកគាត់​កុំអោយ​បាញ់​សត្វ ការពារ​ព្រៃឈើ ហើយ​រៀបចំ​បង្កើតអោយមាន​ជា​អេកូ​ទេសចរណ៍​ផ្សព្វផ្សាយ​ទាញ​ភ្ញៀវ អោយមក​កំសាន្ត​អោយបាន​ច្រើន រក​ប្រភព​ចំណូល ទើប​ជីវភាព​ធូ​ធារ​។​គាត់ (​លោក​ច​ន នី​) តែង​ប្រាប់​សមាជិក​សហគម​ទេស​ចរ​ទង​អស់​ថា “​បើ​ក្រពះ​យើង​ស្វឹ​ត ចិត្តនឹង​ក្លាយជា​ប្រែ​ត​” បើ​ក្រីក្រ​ហើយ​ភោគផល​ធម្មជាតិ​និង​ត្រូវ​បំផ្លិចបំផ្លាញ​។ ដូច្នេះ​យើង​ត្រូវការពារ​ព្រៃឈើ​ធម្មជាតិ សត្វព្រៃ​ល​អោយ​បាត់បង់ កែច្នៃ​អោយទៅជា​អេកូ​ទេសចរណ៍​សំរាប់​បំរើអោយ​ទេសចរ​ទស្សនា យើង​នឹង​បាន​ផល​ចំណូល​រាល់ថ្ងៃ​។​

​លោក​ថា មកដល់ពេលនេះ កើតមាន​សហគម​អេកូ​ទេសចរណ៍​៥​ខេត្ត មាន​ខេត្តព្រះវិហារ សៀមរាប បន្ទាយមានជ័យ កំពង់ធំ និង​មណ្ឌលគិរី​។ ឆ្នាំ​២០១៨​សហគម​ទេសចរណ៍​ទាំង​៥​ខេត្ត ទទួល​ទេសចរ​បរទេស​បាន​ប្រមាណ​៥០០​នាក់​។ ឆ្នាំ​២០១៧​បានតែ​៣០០​នាក់​ប៉ុណ្ណោះ​៕