បង្កើត​ឡ​ត៍​ដុត​សំរាម ,​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អណ្តូង ចំនួន​៥

928
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ក្រោយពី​ការបោះឆ្នោត​រយៈពេល​២​ថ្ងៃ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានផ្តល់​ផ្លូវ បេតុង និង ដាក់លូ​ជាច្រើន​ខ្សែ ដល់​សហគម​អណ្តូង​ថ្មី​រុងរឿង ស្ថិតនៅក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ និង​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេ​ត​តុង និង​ដាក់លូ​ក្នុង​សហគម​សំរោង​មានជ័យ ភូមិ​អន្លង់​ក្ងាន ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ សែន​សុខ ។
​ការផ្តល់ជូន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ចងដៃ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អណ្តូង ចំនួន​៥​សហគមន៍ នេះ បានធ្វើ​ឡើង​កាលពី នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ កក្កដា ឆ្នាំ​២០១៨​នេះ ក្នុងពេល​លោក​រួម​ដំណើរ​ជាមួយ​លោក​អភិបាលរង​រាជធានី​លោកនាយក​រដ្ឋបាល​លោក​អភិបាលខណ្ឌ​និង​អភិបាលរងខណ្ឌ​ខណ្ឌ​ព្រែក​ព្នៅ​និង​សែន​សុខ ប្រធាន​មន្ទីរជំនាញ​នានា​ព្រមទាំង​មន្ត្រី​ជំនាញ​អញ្ជើញ​ចុះ​ពិនិត្យ​ទៅ ឡ​ត៏​ដុត​សំរាម​មួយកន្លែង នៅ​សហគមន៍​អណ្តូង​ថ្មី​រុងរឿង ដែល​ទើបបាន​បង្កើត ដើម្បី​ដុតបំផ្លាញ​សំរាម ជួយ​បង្កើត​បរិស្ថាន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍​នេះ​។​ការចុះ​សួរសុខទុក្ខ​និង​ជំរុញ​ក្រោយពី​ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅ​បោះឆ្នោត យ៉ាង​សស្រាក់សស្រាំ​កាលពី​ថ្ងៃ​២៩ កក្កដា កន្លងមកនេះ​។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ឡ​ត៏​ដុត​សំរាម​មួយកន្លែង​នេះ បានចាប់ផ្តើម​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​៣១ កក្កដា ២០១៨​នេះ ក្រៅពី​បង្កើតឱ្យមាន​ឡ​ត៏​ដុត​សំរាម​មួយ​នេះហើយ អភិបាល​រាជធានី ក៏បាន​ជម្រុញ​អោយ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ជូន​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ខាងលើ​ផងដែរ ។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នៃ​ការសួរសុខទុក្ខ​នោះ​ក៏បាន​បើក​ឱ្យ​ដំណើរការ​ឡ​ត៏​ដុត​សំរាម​មួយកន្លែង នៅ​សហគមន៍​អណ្តូង ស្ថិតនៅក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​បរិស្ថាន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​នេះ​។​ក្រៅពីនោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជម្រុញ​អោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ស្ថាបនា​លូ ផ្លូវ​បេតុង​និង​កា​រតភ្លើង​បំភ្លឺ​សាធារណៈ​ជូន ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ខាងលើនេះ​ផងដែរ​។​
​សហគមន៍ ចំនួន​៥​សហគមន៍ ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះសួរសុខទុក្ខ និង​យកចិត្តទុកដាក់​នេះ​រួមមាន​សហគមន៍​អណ្តូង​១ អណ្តូង​២ ស​ណ្តូ​ង​៤ សហគមន៍​អណ្តូង​ថ្មី​រុងរឿង និង​សហគមន៍​សុ​ព័រ​ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែលជា​សហគមន៍​ទទួលបាន​ការយកចិត្ត​ទុកដាក់ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កន្លងមក​។​
​ពាក់ព័ន្ធ​នឹង​ការបង្កើត​ឱ្យ ឡ​ត៏​ដុត​សំរាម​មួយកន្លែង​នៅ​សហគមន៍​អណ្តូង​ថ្មី​រុងរឿង ស្ថិតនៅក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​នេះ បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក​ភោគ សុខ​ខឿន ប្រធានការិយាល័យ​បរិស្ថាន​ខណ្ឌ​ព្រែក​ព្នៅ​ថា ឡ​ត៏​ដុត​សំរាម​នេះ​បាន​បង្កើតឡើង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បរិស្ថាន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​នេះ ដោយ​ក្នុង​១​ថ្ងៃ ឡ​ត៏​ដុត​សំរាម​នេះ​អាច​ដុត​សំរាម បាន​ប្រមាណ​ពី​១​តោន​ទៅ​៣​តោន ដែល​អាចជួយ​ធ្វើអោយ​សហគមន៍​ខាងលើ​អាច​ដោះស្រាយ​លើ​បញ្ហា​សំរាម​នេះ​បាន​។​
​គួរ​បញ្ជាក់ដែរថា​៖ ក្រោយ​បញ្ចប់​ការសួរសុខទុក្ខ​និង​ចុះ​មើល​ពី​ស្ថានភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគម៍ ន​ទាំង​ប៉ុន្មាន​ខាងលើ​ហើយ លោក​ឃួ​ង ស្រេង នូវបាន​បន្តដំណើរ​ទៅ​ពិនិត្យមើល​ការដ្ឋាន​ធ្វើ​ផ្លូវ ធ្វើ​លូ​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​សហគមន​សំរោង​មានជ័យ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន សុខ​។​ក្នុងនោះ​លោក​អភិបាល​រាជធានី​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​អាជ្ញាធរ​ខណ្ឌ​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​ទទួល​ការស្ថាបនា​ផ្លូវ​និង​លូ​ខាងលើ ស្ថាបនា​ឱ្យបាន​លឿន ដើម្បី​ជួយ​សម្រួល​ការលំបាក​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន​នេះ​។​លោក​អភិបាល​រាជធានី​ក៏បាន​ណែនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រៀបចំ​ដោះស្រាយ លំនៅដ្ឋាន​ដែល​រង​ផលប៉ះពាល់ ពី​ការស្ថាបនា​នេះ ឱ្យបាន​ពួកគាត់​បាន​ទៅ​រស់នៅ​កន្លែង​រាបរយ​។​
​គួរ​រំលឹក​ផងដែរ​ថា ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​សហគម​ខាងលើ ជា​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ជូន​មកពី​សហគម​មិន​រៀបរយ ប៊ូល​ឌី​ញ សំបុ​ក្រចាប ដីក្រហម និង​បូរី​កីឡា តាំងពី​អំឡុង​ឆ្នាំ​២០០៦ ។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​រហូត មកដល់​បច្ចុប្បន្ន សហគម​ទាំងអស់នោះ ទទួលបាន​ការអភិវឌ្ឍ​រីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើង​បំភ្លឺ និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត​៕

#