បង្កើន​របៀប​រស់នៅ​ពណ៌​បៃតង មោទកភាព​ពី​ប្រទេស​ចិន​

472
ចែករម្លែក

​ដោយៈ​បណ្ឌិត ជា មុនី​ឫទ្ធិ​ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​

​ទឹកជា​ប្រភព​នៃ​ជីវិត គឺជា​ជ្រុង​មួយ​នៃ​ក្រឹត្យក្រម​ធម្មជាតិ​ដែល​មនុស្សជាតិ​បាន​ទន្ទេញ​យ៉ាង​ចាំ ស្ទាត់​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ សង្គម​រស់នៅ​ទាមទារ​នូវ​បរិស្ថាន​ដ៏​ល្អប្រសើរ​សម្រាប់​ជីវិត និង​លក្ខខណ្ឌ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ ។ ការកសាង​ភូមិ ស្រុក ក្រុង​សម្រាប់​ការរស់នៅ​ប្រកប ដោយ​ភាព​ស៊ី​វិ​ល័យ​បានចាប់ផ្តើម​តាំងពី​ពេលដែល​សង្គមមនុស្ស​បង្កើត​បាន​រដ្ឋ​មកម្ល៉េះ​។ បច្ចុប្បន្ន រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​របស់​ព្រះរាជាណា ចក្រ​កម្ពុជា​នៅតែ​បន្ត​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​ឡើង ខណៈដែល​វិស័យ​អចលនទ្រព្យ​រីកចម្រើន​។ ដង់ស៊ីតេ​ប្រជាជន​ក្នុង​រាជធានី​មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​តំបន់​បៃតង​សម្រាប់​មនុស្សម្នា​ក់បាន​ធ្លាក់ចុះ​ទាប​ជាង​មធ្យម​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ទីក្រុង​ដទៃទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លំហ​បៃតង​នៅ​តំបន់​ទីប្រជុំជន​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន មាន​ទំហំ​តូច​យ៉ាងខ្លាំង​សម្រាប់​មនុស្ស​ម្នាក់ គឺ​ទាប​ជាង​កម្រិត​មធ្យម​ក្នុង​តំបន់​។ សម្រាប់​អ្នក​រៀប ចំ​ផែនការ​រាជធានី វា​មាន​ភាពចាំបាច់​ក្នុងការ​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដើម្បី​កែលម្អ បរិស្ថាន​ទូទៅ​។ អាជ្ញាធរ​គួរតែ​កំណត់​ផែនការ​ដើម្បី​បង្កើត​បរិមាណ​តំបន់​បៃតង​ជាក់លាក់ ក្នុង​មួយឆ្នាំៗ​។ បន្ថែម​លើ​សំណើ​ពង្រីក​លំហ​បៃតង រាជធានី​ភ្នំពេញ​ត្រូវតែ​ដោះស្រាយ​បញ្ហា ប្រឈម​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​សាធារណៈ ការគ្រប់គ្រង​កាកសំណល់ ការប្រើប្រាស់ និង​សន្សំសំចៃ​ថាមពល​កកើត​ឡើងវិញ​។
​ ​
​ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្លាប់បាន​មាន ប្រសាសន៍​នៅ ក្នុង​នៅ​សម័យប្រជុំ​សិក្សា​ក្រុម​លើក​ទី​៤១ នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម CPC លើក​ទី​១៨​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ថា «​ការលើកកម្ពស់​គំរូ​អភិវឌ្ឍ​បៃតង និង​របៀប​រស់នៅ​ពណ៌​បៃតង គឺជា​តម្រូវការ​ចាំបាច់​នៃ​គំនិត​អភិវឌ្ឍ​ថ្មី​របស់​យើង​។ យើង​ត្រូវ​ផ្តល់ អាទិភាព​ខ្ពស់បំផុត​ដល់​វឌ្ឍនភាព​អេកូឡូស៊ី​នៅក្នុង​ផែនការ​រួម​របស់​យើង​អនុវត្ត​គោលនយោបាយ​មូលដ្ឋាន​នៃ​ការអភិរក្ស​ធនធាន និង​ការការពារ​បរិស្ថាន ហើយ​ផ្តល់​អាទិភាព​ខ្ពស់​ក្នុងការ​សន្សំ សំចៃ​ធនធាន ការពារ​បរិស្ថាន និង​លើកកម្ពស់​ការស្ដារ​ឡើងវិញ​នៃ​ធម្មជាតិ​។ យើង​ត្រូវ​អភិវឌ្ឍ ប្រព័ន្ធ​ផែនការ​នៃ​ការប្រើប្រាស់​ដីធ្លី ដែលមាន​ការការពារ​ដល់​បរិស្ថាន និង​មានការ​សន្សំសំចៃ ក្នុងការ​ប្រើប្រាស់​ធនធាន​នៅក្នុង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម បែបផែន​ផលិតកម្ម​ក៏ដូចជា​របៀប រស់នៅ​ផងដែរ​។ យើង​គួរ​ខិតខំ​ប្រឹងប្រែង​ឲ្យ​មានការ​អភិវឌ្ឍ​សមស្រប និង​វឌ្ឍនភាព​ទូទៅ​នៃ សេដ្ឋកិច្ច សង្គម និង​ការការពារ​បរិស្ថាន ហើយ​បង្កើត​នូវ​បរិយាកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជន របស់​យើង​ដើម្បី​បំពេញ​កិច្ចការងារ និង​រស់នៅ​។​» ។ ក្នុងន័យនេះ ការពង្រីក​តំបន់​បៃតង គឺជា​ចំណុច​គួរ​ឲ្យ​ស្វាគមន៍​ដើម្បី​បន្ថែម សោភណភាព​របស់​រាជ​ធានី​ភ្នំពេញ​។ នៅពេលដែល ប្រាក់ចំណូល​កើនឡើង ប្រជាជន​កម្ពុជា​កំពុង​យកចិត្ត ទុកដាក់​ខ្លាំង​ពី​បរិស្ថាន​រស់នៅ​របស់ខ្លួន ដូច្នេះ​តម្រូវការ​តំបន់​បៃតង​ក៏​កើនឡើង​ផងដែរ​។ ដោយឡែក យើង​ឃើញថា ទីតាំង និង​ភាព ងាយស្រួល​ក្នុងការ​ចេញចូល មិនមែន ជា​កត្តា​តែមួយគត់​ដែល​ជំរុញ​តម្លៃ​អចលនទ្រព្យ​នោះទេ​។ ចំណុច​គួរ​ជាទី​ពេញចិត្ត​ផ្សេងទៀត​ដូចជា​ការ​ស្ថិត​នៅក្បែរ​សួនឧទ្យាន​នឹងធ្វើ​ឲ្យ​ទីតាំង​កាន់តែ​មានភាព​ទាក់ ទាញ​ថែមទៀត ហើយ​តម្លៃ​ក៏​កើនឡើង​ផងដែរ​។ ទោះជា​យ៉ាងណា​ការអភិវឌ្ឍ​តំបន់ បៃតង​ដោយមាន​សួនឧទ្យាន​ជាច្រើន​នោះ​អាច​ជម្រុញ​ធ្វើបាន​ដោយ​អាជ្ញាធរ​តែមួយ​ប៉ុណ្ណោះ​។ តំបន់​បៃតង​ក្នុង​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ត្រូវ​គ្រប់គ្រង​ដោយ​បទ​ប្បញ្ញត្តិ​រៀបចំ​ផែនការ​នគរូបនីយកម្ម​ត្រឹមត្រូវ​។​

​ប្រជាជន​កម្ពុជា​យល់ឃើញ​ថា​តំបន់​បៃតង គឺជា​កត្តា​សំខាន់​មួយ​ក្នុង​ការបង្កើន​គុណ ភាព​ជីវិត នៅ​រាជធានី​និយាយ​ដោយឡែក នៅ​ទូទាំងប្រទេស​និយាយ​រួម​។ ដោយសារ​កង្វះ​តំបន់​បៃតង ដូចនេះ សក្តានុពល​នៃ​កំណើន​តម្លៃ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​មាន​កម្រិត​។ ការបង្កើត តំបន់​បៃតង​ផ្តល់នូវ​ឱកាស​ដ៏​សំខាន់​សម្រាប់​អ្នក​អភិវឌ្ឍ​ដោយ មាន​កន្លែង​សាធារណៈ​កន្លែង​គួរ ជាទី​គាប់ចិត្ត​ដែល​ធំ​ជាង​មុន ហើយ​ការធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ក្លាយជា​គន្លឹះ ក្នុងការ​ជំរុញ​តម្លៃ​គម្រោង​អភិវឌ្ឍ និង​តម្លៃ​នៃ​តំបន់​ជុំវិញ​ក្នុង​រយៈពេល​វែង​។ ក្នុងន័យនេះ ឯកឧត្តម ស៊ី ជីន​ភីង បាន​ចូលរួម​លើក កម្ពស់​គំរូ​អភិវឌ្ឍ​បៃតង និង​របៀប​រស់នៅ​ពណ៌​បៃតង​បង្ហាញ​ពី បដិវត្តន៍​យ៉ាង​ស៊ីជម្រៅ​ចំពោះ​ផ្នត់គំនិត​របស់​ប្រជាជន​អំពី​ការអភិវឌ្ឍ​។ នេះ​តម្រូវ​ឲ្យ​យើង​អនុម័ត និង​អនុវត្ត​គំនិត​អភិវឌ្ឍ​ថ្មី ហើយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​កំណើនសេដ្ឋកិច្ច និង​ការការពារ បរិស្ថាន​។ យើង​គួរ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ឲ្យ​មានតម្លៃ​ដូចជា​យើង​ការពារ​ភ្នែក​របស់​យើង ហើយ​ស្រឡាញ់​វា​ឲ្យ​ខ្លាំង ដូចដែល​យើង​ស្រឡាញ់​ជីវិត​របស់​យើង​ដូច្នោះ​ដែរ​។ យើង​ត្រូវមាន ភាពម៉ឺងម៉ាត់​ក្នុងការ​បោះចោល​គំរូ​កំណើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​បំផ្លាញ​ដល់​បរិស្ថាន និង​បោះ បង់​ចោលការ​អនុវត្ត​លើ​ការអភិវឌ្ឍ​ណា​ដែល​យើង​ត្រូវ​លះបង់​កត្តាបរិស្ថាន​ដើម្បី​តែ​កំណើនសេដ្ឋកិច្ច​តែមួយ​គ្រា​នៅតាម​តំបន់​ផ្សេងៗ មួយចំនួន​របស់​យើង​។ ការការពារ និង​ការធ្វើ​ឲ្យ​ប្រសើរ ឡើង​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នឹង​ជួយ​កែលម្អ​គុណភាព​ជីវិត ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែល ប្រកបដោយ​និរន្ត​ភាព និង​រឹងមាំ ហើយ​បង្កើត​នូវ​រូបភាព​របស់​ប្រទេស​ចិន​ដែល​ស្រលាញ់ បរិស្ថាន​។ យើង​គួរ​ខិតខំ​កសាង​ប្រទេស​ចិន​ឲ្យ​មាន​ភាពស្រស់ស្អាត មាន​មេឃ​ពណ៌​ខៀវខ្ចី ភ្នំ​ពណ៌​បៃតង និង​ទឹកភ្លៀង​បរិសុទ្ធ ។​

​ប្រទេស​ចិន​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​កម្ពុជា បាននិងកំពុង​ខិតខំ​បង្កើន​ទំនាក់ ទំនង​កាន់តែ​ស៊ីជម្រៅ​លើ​ការការពារ​បរិស្ថាន​នៅ​កម្ពុជា​។ ពី​កិច្ចសហ ប្រតិបត្តិការ​នៅលើ​ជំនួប ទ្វេភាគី​ទៅជា​ការអនុវត្ត​ជាក់ស្តែង​នៅ​នឹង​ទីតាំង​និង​មូលដ្ឋាន​ដែល​បម្រើ​ជូន​ដល់​ប្រជាជន កម្ពុជា​កាន់តែ​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​ការថែរក្សា គាំពារ​បរិស្ថាន អេកូឡូស៊ី​។ ជាក់ស្តែង នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្តម សាយ សំ​អាល់​រដ្ឋមន្ត្រី ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា និង ឯកឧត្តម​បណ្ឌិត ZHAO Yingmin​អនុរដ្ឋមន្ត្រី នៃ​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ ប្រើប្រាស់ “​ការិយាល័យ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បរិ​ស្ថាន កម្ពុជា​-​ចិន​” ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ចិន ឱ្យ​ល្អប្រសើរ​ជាពិសេស​លើកកម្ពស់​កិច្ច​គាំ ពារ​បរិស្ថាន និង​គ្រប់គ្រង វិស័យ​បរិស្ថាន​នៅ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព ។ នេះ​ជាការ​បញ្ជាក់ ឱ្យ​កាន់តែច្បាស់​ពី​ការិយាល័យ​សហប្រតិបត្តិ​ការ​បរិស្ថាន កម្ពុជា​-​ចិន នៅ​កម្ពុ​ជាមាន​ទីតាំងនៅ ក្រសួងបរិស្ថាន ដែល​នេះ​ជា​ការិយាល័យ​ដំបូង​គេ ដែល​បង្កើតឡើង​ក្នុងចំណោម​ប្រទេស អាស៊ាន​ទាំង​១០ ហើយ​នៅ ថ្ងៃ​អនាគត តាមរយៈ​កា​រិ​យា​ល័​នេះ​នឹង​អាច​ជំរុញ​បន្ថែម​ជាមួយ​កិច្ច សហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សម្រាប់ ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ថែមទៀត​។ ការបង្កើតឡើង​នូវ​ការិយាល័យ​នេះ​បាន​ឆ្លើយតប​នឹង​ប្រសាសន៍​របស់ ឯកឧត្តម ស៊ី ជីន​ភីង ដែល​បាន​គូសបញ្ជាក់ថា យើង​ត្រូវ​ដឹងថា វា​ជា​ភារកិច្ច​ដ៏​សំខាន់ ប៉ុន្តែ​វា​ពិតជា​លំបាក​ក្នុងការ ដាក់ចេញ នូវ​គំរូ​អភិវឌ្ឍ​បៃតង និង​របៀប​រស់នៅ​ពណ៌​បៃតង​។​យើង​ត្រូវដាក់​គំរូ​នេះ​ឲ្យ​ខ្ពស់​នៅក្នុង របៀបវារៈ​របស់​យើង និង​ព​ន្លឿ​ន​ការបង្កើត​ផែនការ​សម​ហេតុផល សមស្រប​និង​មានការ​រៀប ចំ​ល្អ​សម្រាប់​ការប្រើប្រាស់​ដី ប្រព័ន្ធ ឧស្សាហកម្ម​ពណ៌​បៃតង មាន​លំហូរ​ចរន្ត​និង​ការអភិវឌ្ឍ ដែល​បញ្ចេញ​កាបូន​តិច ប្រព័ន្ធ​ជំនួយ​ពេញលេញ​សម្រាប់​ដំណើរការ​អេកូឡូស៊ី​ដែល​វា​មាន​សារៈ សំខាន់​ដូចគ្នា​ទៅ​ទិន​ទៅនឹង​ការលើកទឹកចិត្ត និង​ការហាម​ប្រាម​ក៏ដូចជា​ប្រព័ន្ធ​អភិបាលកិច្ច​លើ បរិស្ថាន ដែល​រួមគ្នា​អនុវត្ត​ដោយ​រដ្ឋាភិបាល សហគ្រាស ក៏ដូចជា​សាធារណជន​ផងដែរ​។ យើង​នឹង​ព​ន្លឿ​ន​ការងារ​របស់​យើង​លើ​ការ​គូសបន្ទាត់​ក្រហម​ចំនួន​៣​សម្រាប់​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​គ្របដណ្តប់​លើ​មុខងារ​សន្តិសុខ​អេកូឡូស៊ី ស្តង់ដារ​គុណភាព​បរិស្ថាន​ជា​មូលដ្ឋាន និង​ការប្រើប្រាស់​ធនធានធម្មជាតិ​។ យើង​នឹង​បង្កើន​ការការពារ​បរិស្ថាន​ក្នុង​គ្រប់​វិស័យ​នៅ​គ្រប់ ទីកន្លែង និង​គ្រប់​ដំណើរការ​នៃ​ការផលិត​ចែកចាយ និង​ការប្រើប្រាស់ ។​

​ជារួម ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​យើង​ត្រូវ​បោះបង់ចោល​គំរូ​ដោយ​ផ្អែកលើ​ការ បង្កើន​ការប្រើប្រាស់​ធនធាន​សម្ភា​រ ការអភិវឌ្ឍ​ទូលំទូលាយ ការប្រើប្រាស់​ថាមពល​ខ្ពស់​និង​ការ បំ​ភាយ​ឧស្ម័ន​ខ្ពស់​។ យើង​គួរ​ពឹង​ផ្អែកលើ​ការច្នៃប្រឌិត​ដើម្បី​បន្ត​ការអភិវឌ្ឍ​ដែល​ជំរុញ​ការច្នៃ ប្រឌិត​ដែល​ត្រូវបាន​តម្រង់​ឆ្ពោះទៅរក​អនាគត ហើយ​ផ្តល់នូវ​ការចូលរួម​ពេញលេញ​ដើម្បី ទទួលបាន​ផលប្រយោជន៍​ដំបូង​។ នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កំណែទម្រង់​រចនាសម្ព័ន្ធ លើ​ផ្នែក​ផ្គត់ផ្គង់​។ ក្នុងន័យនេះ​យើង​ត្រូវ​បន្ត​បង្កើន​អំ​ណាន​និង​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ពី​ស្ថាន ភាពជាក់ស្តែង​នៃ​កិច្ចការពារ បរិស្ថាន​ការអភិវឌ្ឍ​គំរូ​បៃតង​ដែល​ប្រទេស​ចិន​បាននិងកំពុង អនុវត្ត​យ៉ាង​ជោគជ័យ​តាមរយៈ​ការដកស្រង់​ចេញ​ទាំងស្រុង​ពី​ទស្សនៈ​របស់​ឯកឧត្តម ស៊ី ជីន​ភីង ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ចិន​និយាយ​ដោយឡែក​ដល់​មនុស្សជាតិ​ទូទៅ​និយាយ រួម​។ ភាពជោគជ័យ​លើ​កិច្ចការពារបរិស្ថានរ​បស់​ប្រទេស​ចិន គឺជា​គំរូ ជា ម៉ូ​ដែល និង​ជា​មោ​ទ ក​ភាព​នា​យុគសម័យ​ថ្មី​របស់​មនុស្ស​ជាតិ​ហើយក៏​ជាការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ក្តី​សុបិន​សម្រាប់ ប្រជាជន និង​ប្រទេស​ចិន​ផងដែរ​។ ហេតុនេះ សៀវភៅ ស៊ី ជីន​ភីង ៖ អភិបាលកិច្ច​ប្រទេស​ចិន ពិតជា​ប្រទីប​បំភ្លឺ​ផ្លូវ និង​ជា​ប្រភព​ពុទ្ធិ​មិនចេះ​រីងស្ងួត​នៃ​អ្នក សិក្សា​ដែលជា​ពិសេស​កំណែទម្រង់ ផ្នត់គំនិត​របស់​ប្រជាជន​ឱ្យ​យល់​ស៊ីជម្រៅ​ពី​កិច្ច ការពារបរិស្ថាន និង​អេកូឡូស៊ី​។ តាមរយៈ អំ​ណាន​សៀវភៅ​នេះ បានធ្វើឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ​កាន់តែ​អាច​អភិវឌ្ឍ​ខ្លួន​និង​បង្កើតបាន​នូវ​និ​វា នុ​វត្ត​ភាព​សម្រាប់​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​ឱ្យ​កាន់តែ​ល្អប្រសើរ​៕