បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​១​​ក្រុម​ដែលប្រើប្រាសនិងរក្សារទុក​​សារជាតិញៀន

187
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ៖ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនសង្ស័យបាន២ក្រុមមានចំនួន ៩នាក់ កាលពីល្ងាចថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩ ។

ក្រោយពីធ្វើការសួរចម្លើយ ដោយបានកិច្ចសហការពីជនសង្ស័យ កម្លាំងបានបន្តនីតិវិធីពន្លាតដែនដី ទៅដល់មូលដ្ឋានក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនសង្ស័យចំនួន ០២នាក់ បន្ថែមទៀត ពោលគឺ ទីតាំងទី១ ៖នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន១-ឈ្មោះ គង់ ភ័ស ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ២-ឈ្មោះ កែវ សម្ផស្ស ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ មេផ្ទះ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ, ៣-ឈ្មោះ ឌី ភេទ ប្រុស អាយុ ១២ឆ្នាំ មុខរបរ ព្រូឡាន បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ៤-ឈ្មោះ អ៊ូ ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ៥-ឈ្មោះ រ៉ា រឹទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ៦-ឈ្មោះ ងួន ប៊ុនសេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងម៉ូតូ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ៧-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ទីតាំងទី២.ស្ថិតនៅចំណុចភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ករណីជួញដូរគ្រឿងញៀន។ ១.ឈ្មោះ គឹម សែនដាំ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២.ឈ្មោះ ចុង ឡាក់ សេលី ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ថៃ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុង។

សមត្ថកិច្ចរឹបយកវត្ថុតាងសរុបរួមមាន ម្សៅក្រាមពណ៌ប្រផេះ ទម្ងន់១៧,៥៤ក្រាម ម្សៅក្រាមពណ៌សថ្លា ទម្ងន់១៤៤,០ក្រាម ថ្នាំគ្រាប់ពណ៌ផ្កាឈូក៨គ្រាប់ ទម្ងន់១,៥៧ក្រាម ម៉ូតូ ចំនួន ០៣គ្រឿង ទូរស័ព្ទដៃ ចំនួន១៣គ្រឿង សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕B/