បង្ក្រាបបាន​ហើយ​ករណី​ចាប់រំលោភ​សាហាវព្រៃផ្សៃ​ជាច្រើន​ករណី​នៅ​ឥណ្ឌា​! ឃាតករ​វាយ​ក្មេងស្រី​អោយរ​បួស​ហើយ​ទើប​រំលោភ​មុន​សម្លាប់ចោល​

953
ចែករម្លែក
  • 229
    Shares

ឃាតករស្រេកឃ្លានតណ្ហាដ៏សាហារម្នាក់ដែលបានបានវាយបំបាក់ជើងជាក្មេងស្រីមុនធ្វើការរំលោភនិងសម្លាប់បានសារភាពថា ខ្លួនបានធ្វើការចាប់រំលោភស្រដៀងគ្នាចំនួន៩លើក។

ជនសង្ស័យឈ្មោះ ស៊ូនីល ត្រូវបានចាប់ខ្លួនចំពោះការរំលោភដ៏សាហាវព្រៃផ្សៃនិងសម្លាប់ក្មេងស្រីអាយុ៣ឆ្នាំម្នាក់តែពេលត្រូវបានប៉ូលិសសាកសួរចម្លើយបុរសនេះបានសារភាពថា ខ្លួនបានធ្វើការចាប់រំលោភស្រដៀងគ្នានេះជាច្រើនករណីទៀត។គេថា បុរសអាយុ២០ឆ្នាំនេះ សម្លឹងរកក្មេងស្រីតូចៗនៅតំបន់ក្រីក្រអន្ទងពួកគេទៅកន្លែងស្ងាត់ដោយអោយស្ករគ្រាប់និងនំ វាយប្រហារនិងចាប់រំលោភរួចសម្លាប់ចោល។

មានការតាមប្រមាញ់ដ៏ធំនៅក្នុងភូមិមួយក្នុងរដ្ឋ អ៊ុតតាប្រាដែស កាលពីថ្ងៃពុធទី២១វិច្ឆិកា ដើម្បីរកឃាតករក្រោយក្មេងស្រីតូចម្នាក់ត្រូវបានសម្លាប់ក្នុងភូមិម៉ាហ្កាពួរកាលពីថ្ងៃ១២វិច្ឆិកា។

ប៉ូលិសចាប់ខ្លួន ជនចាប់រំលោភក្មេងស្រី នៅក្រៅប៉ុស្តិ៍ប៉ូលិសមួយនៅជាយក្រុងញូវដេល្លី

ស៊ូលីន ជនអនាថាដែលដើរនិងដេកពីកន្លែងមួយទៅកន្លែងមួយ ក៏បានប្រាប់ប៉ូលិសថា ខ្លួនបានយកដុំឥដ្ឋវាយបំបាក់ជើងក្មេងស្រីមុនចាប់រំលោភនាង ។សាកសពក្មេងស្រីរងគ្រោះត្រូវបានប្រទះមួយថ្ងៃក្រោយនាងបាត់ខ្លួន ដោយក្បាលបែក។

ប៉ូលិសនិយាយថា បុរសឈ្មោះស៊ូនីលនេះបានចាប់រំលោភនិងសម្លាប់ក្មេងស្រី៩នាក់នៅទីក្រុងចំនួន៤នៅរយៈពេល២ឆ្នាំមកនេះ៕

បាតុករនៅក្រុងមុំបៃកាន់បដាក្នុងអំឡុងការតវ៉ាប្រឆាំងនឹងកំណើននៃការចាប់រលោភសាហាវៗនៅឥណ្ឌា