បង្ក្រាប​កន្លែង​ជល់​មាន់​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​៨​នាក់​អប់រំ​ ហើយដោះលែងវិញជាថ្នូរនឹង…

267
ចែករម្លែក
  • 43
    Shares

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​កាលពី​រសៀល​ថ្ងៃទី​២១​ ខែកុម្ភៈ ឆ្នាំ​២០១៩​អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរ​បាល​ខេត្តបាត់ដំបង ក៏ដូចជា​យោបល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ស៊ា ធី អធិការនគរបាល​ស្រុក​រុក្ខ​គី​រី បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ធ្វេ​ី​ការបង្ក្រាប​កន្លែង​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​នៅក្នុង​មូលដ្ឋាន​ឃុំ​ព្រែក​ជីក​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​(​ក្នុង​វាលស្រែ​) ដោយ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ជល់​មាន់​ចំនួន​៨​នាក់ និង​វត្ថុតាង​មួយចំនួន​។​

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​អ្នកលេង​ល្បែង​ជល់​មានបាន​មួយ​ដង្ហើម​ចង្រឹត​លោក​អធិការ នគរបាល​ស្រុក​បានអប់រំ​ និង​ធ្វើ​កិច្ចសន្យា​រួចអនុញ្ញាតឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​​ ជាថ្នូរនឹងលាភសក្ការៈ។​

ករណី​ចាប់​អ្នកញៀន​ល្បែង​ជល់​មាន់​នេះ​ ដំបូង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​សាទរ​ខ្លាំងណាស់​ប៉ុន្តែ​ក្រោយពី​ចាប់ខ្លួន​យកទៅ​អធិការដ្ឋាន​ បាន​តែមួយ​ដង្ហើម​ចង្រឹត​ក៏ដោះលែង​វិញ​ធ្វើឲ្យ​ពួក​គាត់​និយាយ​រិះគន់ថា​ ចាប់​ហើយ​លែងៗ​ហើយ​ចាប់​ ដើម្បី​តែ​លាភ​សក្កា​រៈ​ តើ​ពេលណា​អស់​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន ​ហើយ​បញ្ហា​ចោរកម្ម​កើតមាន​រាល់ថ្ងៃ​ក៏ដោយ​សារ​តែមាន​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក​ដែរ​៕B/