បង្ក្រាប​កន្លែង​លក់​សាច់​សត្វព្រៃ​ចំនួន​ពីរ​កន្លែង​នៅ​ខេត្តពោធិសាត់​

183
ចែករម្លែក

ដោយៈមុនីរ័ត្ន/ពោធិសាត់ៈ​/​សមត្ថកិច្ច​ច​ចម្រុះ​បាន​បង្ក្រាប​ទីតាំង​លក់​សាច់​សត្វព្រៃ​២​កន្លែង​រួម​និង​ម្ចាស់​ពីរ​នាក់​ក៏ត្រូវ​បាន​ឃាត់ខ្លួន​ផងដែរ​។​ការបង្ក្រាប​កន្លែង​លក់​សាច់សត្វ​ព្រៃ​នេះ​បានធ្វើ​ឡើង​នៅលើ​ទីតាំង​២​ផ្សេងគ្នា​។​ទីតាំង​ទី​១​កម្លាំងចម្រុះ​សហការ​មាន​អង្គការ​វ៉ា​យ​អេ​ត​,​នគ​បាល​ស្រុក​,​នគ​បាល​ប៉ុស្តិ៍​,​បរិស្ថាន​,​កងរាជអាវុធហត្ថ​,​បាន​ឆ្មក់​។​

​សមត្ថកិច្ច​ចូល​បង្ក្រាប​ទីតាំង​ផ្ទះ​លក់​សាច់​សត្វព្រៃ​ខុសច្បាប់​ចំនួន​២៧​គីឡូក្រាម​និង​បាន​ឃាត់​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​កង​ស្រី​ភេទ​ភាព​ស្រី​អាយុ​៤៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ប្រ​ម៉ោ​យ​ឃុំ​ប្រ​ម៉ោ​យ​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​។​ទីតាំង​ទី​២​នៅ​ថ្ងៃ​ដដែល​សមត្ថកិច្ច​ចម្រុះ​បាន​ចូល​បង្ក្រាប​ទីតាំង​លក់​សាច់​សត្វព្រៃ​មួយកន្លែង​ទៀត​ក្នុងភូមិ​ឃុំ​ស្រុក​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​កាវ​ស្រី​ការ​ភេទ​ដ្រី​អាយុ​៥២​ឆ្នាំ​រួម​និង​សាច់សត្វ​មួយចំនួន​សមត្ថកិច្ច​បា​ន​យក​ដុត​កម្ទេចចោល​។​

​ដោយឡែក​ម្ចាស់​ទីតាំង​ទាំង​២​កន្លែង​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​ឯកសារ​បញ្ជូនទៅ​សាលាតំបូង​ខេត្តពោធិសាត់​ចាត់ការ​តាម​នីតិវិធី ៕S/​