បង្ក្រាប​ករណី​ចាប់ពង្រត់​មួយ​លើក​រំដោះ​ក្មេងស្រី​ម្នា​ក់នៅ​ស្រុក​សំពៅ​លូន​

247

(​បាត់ដំបង​)៖​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃទី​៧​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៧​បាន​ចុះបង្ក្រាប​ករណី​ចាប់ពង្រត់​១​ករណី​រំដោះ​ក្មេងស្រី​នៅ​ចំណុច​ក្រុមទី​៥​ភូមិ​ពោធិ៍​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ។​

​លោក​ពេជ្រ សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​ឳ្យ​ដឹងថា​ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ ល​អាយុ ១៥​ឆ្នាំ​រស់នៅ​ភូមិ​លាក​នឹម​ឃុំ​សៀង​ឃ្វា​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​(​ត្រូវគេ​ពង្រត់​មកកាន់​ស្រុក​សំពៅ​លូន​)​។ ចំណែក​ជនសង្ស័យ​ឈ្មោះ គិត លាង​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ (​បាន​រត់គេចខ្លួន​ឆ្លងដែន​ចូលទៅ​ដី​ថៃ​បាត់​) ។​

​ករណីនេះ​កម្លាំង​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​តាមរក​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕S/​ដោយៈ​គ្រញូង​

​បង្ក្រាប​ករណី​ចាប់ពង្រត់​មួយ​លើក​រំដោះ​ក្មេងស្រី​ម្នា​ក់នៅ​ស្រុក​សំពៅ​លូន​