បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ ឃាត់ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​៦​កញ្ចប់​នៅ​សង្កាត់​ទួល​សង្កែ​ទី​១

759
ចែករម្លែក

ដោយ:សាវ​រក្ស/​ភ្នំពេញ ៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​៦​កញ្ចប់ កាលពី​ម៉ោង១២រំលងអធ្រាត្រ​ថ្ងៃទី៣ ខែឧសភា​ ឆ្នាំ២០១៩ ត្រង់ចំណុច​សំណង់​មិន​រៀបរយ​ ស្ថិតក្នុង​ក្រុម​១៤ ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​ជា​លទ្ធផល​កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍នគរបាល ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ឈ្មោះ ម៉ាត់ វី ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​ជនជាតិ​ខ្មែរអ៊ិស្លាម​ មាន​ទីលំនៅ​ផ្ទះជួល​ក្រុមទី​១៤​ ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មុខរបរ​មិន​ពិតប្រាកដ​។

សម្ភារដកហូត​មានក្រាម​ពណ៌​ស​ថ្លា​ចំនួន​៦​កញ្ចប់​តូច និងទូរស័ព្ទដៃ​ចំនួន​មួយគ្រឿង​។​

​កម្លាំង​ជំនាញ​ខណ្ឌ​កំពុង​កសាង​សំណុំរឿង ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​​ន៍តាម​នីតិ​វិ​ធី៕​B/Ha

#