បង្ក្រាប​ក្បូនឈើ​បណ្តែត​តាម​ដង​ទន្លេសេកុង​នៅ​ស្ទឹងត្រែង​

644
ចែករម្លែក

ដោយ​ : ​សុខុម​/ ខេត្តស្ទឹងត្រែង ​: ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ លោក វ៉ា សុ ផាន់ ប្រធាន ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទា​ក់បាន​បាន​ក្បូនឈើ​មួយ​នៅតាម​ដង​ទន្លេសេកុង​ក្បែរ​ស្ពាន​សេកុង​ក្រុង​ស្ទឹងត្រែង​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៨​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បន្ទាប់ពី កម្លាំង សមត្ថកិច្ច បង្ក្រាប​ក្បួន​ឈើ​នេះ​រួចមក​​ក៏​ធ្វើការ​អូស​ក្បូនឈើ​ដែល​គេ​ឃើញ​ប្រភេទ​ឈើមូល​ចង​ក្រ​សោម​គ្នា​យកទៅ​ទុក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​។ សមត្ថកិច្ច​បាន​បន្ថែម​ថា ចំនួន​ឈើ​ពិតប្រាកដ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​រង់ចាំ​ជំនាញ​ធ្វើការ​វាស់វែង​នៅពេល​ក្រោយ ៕​B