បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម​នៅ​ស្រុក​បរសេដ្ឋ​

611
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម ឃាត់ខ្លួន​បាន​៧​នាក់​។ ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អិ​ល ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ១.​ឈ្មោះ​នួន គឹម​ហៃ ហៅ​រ៉ាវុធ ភេទ​ប្រុស បំរើការ​ងារ​នៅ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​និង​ចារកិច្ច ២.​ឈ្មោះ​ហៃ ហ៊ីម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​បឹង ឃុំ​ជង្រុក ស្រុក​គងពិសី ៣.​ឈ្មោះ​ផន រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ៤.​ឈ្មោះ​លុន វ​ណ្ណះ ភេទ​ប្រុស អាយុ​៤០​នៅ​ភូមិ​ជង្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ៥.​ឈ្មោះ​ឈុំ រ៉េត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ដំណាក់​ពង្រ ឃុំ​ជង្រុក ស្រុក​គងពិសី ៦.​ឈ្មោះ​សុខ ថៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ដំណាក់​ពង្រ ឃុំ​ជង្រុក ស្រុក​គងពិសី ៧.​ឈ្មោះ​ណាំ សែ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​នរាយ ឃុំ​ពោធិ​អង្គ្រង ស្រុក​បសេដ្ឋ​។​
​ប្រភព​បន្តថា​មុន​ឈានដល់​ការបង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​ខេត្ត​តាម​ធ្វើការ​សុ​ើ​ប​អ​ង្គេ​ត​ជា​យូរ​មកហើយ​ដោយ​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ប្លន់​យ៉ាងសកម្ម​នៅ​ស្រុក​បរសេដ្ឋ​រួច​កម្លាំង​ក៍​បានដាក់​បណ្តា​ញ​ស៊ើប​រហូតដល់​វេលា​ម៉ោង​២​រសៀល​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៧​នាក់ និង​ដកហូត​បាន​កាំភ្លើង​មួយ​ដើម​ម៉ាក​K59​បង់​ពីរ​មាន​គ្រាប់​ចំនួន​១៧​គ្រាប់​. កូន​ពូថៅ​មាន​ស្រោម​១. ដាវ​១​ដើម​លើសពីនោះ មាន​ទុល​ល្វី​ស​ចំនួន​៣​ដេ​ី​ម .​ទុល​ល្វី​ស​កន្ទុយ​អន្ទុង​សំរាប់​កាច​សោ​រក​ម៉ូតូ​១​ដើម​. ដែកឆាប​មូល​១. សោរ​តាន់​ចំនួន​១​ឈុត​.​ម្ជុល​ស្រួច​១​ដេ​ី​ម​.​ដែក​កាប់​១​ដេ​ី​ម​.​កូន​ពិល​តូច​១.​លួស​ឆ្កឹះ​សោរ​ចំនួន​២.​កូន​កាំបិតកៃ​១. កូនសោ​២​ចង្កោម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​នគរបាល​ជំនាញ នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕