បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​

326
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ ជន​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៤​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​។​នៅត្រង់ចំណុច បន្ទប់​ជួល​អត់​លេខ ផ្លូវលំ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​។

​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា​ជនសង្ស័យ​ទី​១​ឈ្មោះ មិន សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ទី​២​មានឈ្មោះ មិន ស៊ី​ការ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ ទី​៣ មានឈ្មោះ ហុង វ៉េង​ឈាង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​ទី​៤​មានឈ្មោះ​ណុ​យ​ម៉ាត់​នី​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ស្នាក់នៅ​ចំណុច​ខាងលើ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួម​និង​វត្ថុ​តាំង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​បញ្ជូន​បន្តទៅ​តុលាការ​ធ្វើការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/​