បង្ក្រាប​គ្រឿងញៀន​នៅ​ខេត្តតាកែវៈ ក្រុម​ជនល្មើស​បាញ់​តដៃ​ជាមួយ​ប៉ូលិស​

909
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​-​តាកែវ​/​ភ្នំពេញៈ ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​បាញ់​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ នៅ​ភូមិ​ក្រាំង​ក្រ​ចាង (​ខាងជើង​វត្ត​ពោធិ​) ឃុំ​ពា​រាម ស្រុក​បាទី​ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ។​ការបាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​នេះ​គឺ​មិនបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស​ឬ​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។​
​ ​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ គឺ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ កំ​ម្លាំ​ង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​ចូលរួម​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​។​
​ ​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ អាវុធខ្លី​ចំនួន មួយ​ដើម​ដាវ​ចំនួន​ពីរ​ដើម​ស្នាប់ដៃ​ចំនួន​មួយ​ថ្នាំញៀន​ចំនួន​ពីរ​កញ្ចប់​។​ប៉ូលិស​ពុំបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនជាប់សង្ស័យ​ទេ​។​
​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​នាំទៅ​ស្នងការ​នគរបាល​ខេត្តតាកែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​ច្បាប់​៕​សរន