បង្ក្រាប​គ្រឿងញៀន​៩​ខែ​: រឹបអូស​ថ្នាំញៀន​ជាង​៥០០​គីឡូ​, ឃាត់ខ្លួន​មនុស្ស​ជាង​១​ម៉ឺន​នាក់​

1373
ចែករម្លែក
  • 48
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​: សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ជាង ១​ម៉ឺន​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​ដកហូត​ថ្នាំញៀន​ជាង ៥០០​គីឡូក្រាម រួមទាំង​វត្ថុតាង​ជាច្រើន​។ ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី​៣” បានអោយដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​បង្ក្រាប​ការជួញដូរ​ថ្នាំញៀន ប្រើប្រាស់ រយៈពេល ៩ ខែ ឆ្នាំ​២០១៨ សរុប​មាន​5915​ករណី , ឃាត់​មនុស្ស​ចំនួន​11847​នាក់ ស្រី 987​នាក់ (​ជនបរទេស 223​នាក់ ស្រី 39​នាក់ មាន 18​សញ្ជាតិ​)​។ ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 3759​ករណី ឃាត់ 6720​នាក់​(​ស្រី 696​នាក់​)​។​
​ប្រើប្រាស់ 2156​ករណី ឃាត់ 5127​នាក់​(​ស្រី 291​នាក់​)​។ អនុវត្ដ​ដីកា​៖ 175​ដីកា ឃាត់ 171​នាក់​(​ស្រី 7​នាក់​)​។ សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ 503kg 449,88g​។ កញ្ឆា​ក្រៀម​ទម្ងន់ 38kg 988g និង 144075​ដើម​។ សម្ភារៈ​ចាប់យក​មាន រថយន្ដ 73​គ្រ ម៉ូតូ 1684​គ្រ ទូរស័ព្ទ 4434​គ្រ ជញ្ជីង 288​គ្រ អាវុធខ្លី 25​ដើម អាវុធ​វែង 12​ដើម ។ ច​លនៈ​និង​អចលនៈទ្រព្យ ស្នើសុំ​បង្កក ចំនួន 5​កន្លែង​មាន​ដីចំកា ១​កន្លែង ដីឡូត៍ ២​កន្លែង និង​ផ្ទះល្វែង ២​កន្លែង​។​

​របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា លទ្ធផល​អនុវត្តន៍​ច្បាប់​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ បង្ក្រាបបាន​សរុប​ចំនួន​6004​ករណី និង​ឃាត់​មនុស្ស​ចំនួន​12026​នាក់ ស្រី 1001​នាក់ (​ជនបរទេស 223​នាក់ ស្រី 39​នាក់ មាន 18​សញ្ជាតិ​)​។ ក្នុងនោះ ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 3824​ករណី ឃាត់ 6839​នាក់​(​ស្រី 707​នាក់​), ប្រើប្រាស់ 2180​ករណី ឃាត់ 5187​នាក់​(​ស្រី 294​នាក់​), អនុវត្ដ​ដីកា​៖ 175​ដីកា ឃាត់ 171​នាក់​(​ស្រី 7​នាក់​), សារធាតុ​ញៀន​គ្រប់​ប្រភេទ​= 503kg 842,35g និង 140​កញ្ចប់​, កញ្ឆា​ក្រៀម​= 38kg 988g និង 144075​ដើម​, សម្ភារៈ​ចាប់យក​មាន រថយន្ដ 73​គ្រ ម៉ូតូ 1684​គ្រ ទូរស័ព្ទ 4434​គ្រ ជញ្ជីង 288​គ្រ អាវុធខ្លី 25​ដើម អាវុធ​វែង 12​ដើម​, ច​លនៈ​និង​អចលនៈទ្រព្យ ស្នើសុំ​បង្កក ចំនួន 5​កន្លែង​មាន​ដីចំកា ១​កន្លែង ដីឡូត៍ ២​កន្លែង និង​ផ្ទះល្វែង ២​កន្លែង​៕ ល​