បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​១០​នាក់ និង​ថ្នាំញៀន ២៥​កញ្ចប់​

831
ចែករម្លែក

ដោយ​៖ លីន​ណា / តាកែវ​៖ កម្លាំង​នគរបាល​ខេត្តតាកែវ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស​គ្រឿងញៀន​យ៉ាងសកម្ម ចំនួន ១០​នាក់ ករណី​២​ផ្សេងគ្នា នៅ​ស្រុក​ទ្រាំង និង​ស្រុក​បាទី ក្នុងនោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មួយចំនួនធំ​។​

– កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​អ​ង្គ​ខ្នុរ បាន​ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រោយ ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​ប្រតិបត្តិការ​នេះ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ រួមមាន​ទី​១. ឈ្មោះ លី វុ​ត​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ស ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជលសារ ខេត្តតាកែវ (​មុខសញ្ញា​ជួញដូរ​) ទី​២. ឈ្មោះ ឃឹម ធា​យ៉ា​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ជាមួយគ្នា ទី​៣.​ឈ្មោះ ឡោះ លី​មីន ភេទ​ប្រុស អាយ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​យោល ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជលសារ ខេត្តតាកែវ ទី​៤.​ឈ្មោះ អំ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ដូង​ខ្ពស់ ឃុំ​ដូង​ខ្ពស់ ស្រុក​បូរី​ជលសារ ខេត្តតាកែវ និង​ទី​៥.​ឈ្មោះ អំ ប៊ួ​ន​ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា (​ទាំង​៤​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​)​។ កម្លាំង​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១៥​កញ្ចប់​តូច​, ម៉ូតូ ១​គ្រឿង​, ជញ្ជីង​ថ្លឹង ១, ទូរស័ព្ទដៃ​១​គ្រឿង​, ប្រាក់រៀល​៥​ម៉ឺន​រៀល និង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​

– កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​ព្រឹក កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តាំង​ដូង បាន​ចុះបង្ក្រាប​ជនសង្ស័យ ចំនួន​០៥​នាក់ ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​នាល ឃុំ​តាំង​ដូង ស្រុក​បាទី​។​

​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ចំនួន ៥​នាក់ រួមមាន​ទី​១.​ឈ្មោះ មឿ​ន ភក្តី ហៅ​ភក្តិ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ទី​២.​ឈ្មោះ ខាត់ សុខឿន ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ទី​៣.​ឈ្មោះ ហួត មេសា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រាំខ្នារ ឃុំ​សូ​ភី ស្រុក​បាទី ទី​៤.​ឈ្មោះ ឌី ណា​រ៉ែ​ន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ និង​ទី​៥.​ឈ្មោះ ឆុំ វ៉ាន់​ធូ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សំរោង​ជ្រៃ ឃុំ​តាំង​ដូង ស្រុក​បាទី​។ កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១០​កញ្ចប់ (​តូច​០៣​កញ្ចប់​), ម៉ូតូ​០៣​គ្រឿង ទូរស័ព្ទដៃ​០១​គ្រឿង និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់ និង​វត្ថុតាង​ខាងលើ ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L