ដោយ : សាវរក្ស/ភ្នំពេញ : ក្រោយពីបើកការស្រាវជ្រាវកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានចុះធ្វើការបង្ក្រាបជាក់ស្តែង ឃាត់វៀតណាម២នាក់ ករណីជួញដូរនូវសារធាតុញៀន ត្រង់ចំណុចសំណង់មិនរៀបរយ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មាន៖ ១/ឈ្មោះ ផាម យ៉ាំង លិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក(ជួញដូរ) និង២/ឈ្មោះ ចាំង យ៉ាំង ឡូម ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិត(ជួញដូរ) ។ ដកហូតវត្ថុតាងរួមមាន ៖ ១/ក្រាមពណ៌សថ្លាចំនួន ១៤កញ្ចប់ ។ ២/ថង់សំរាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។ ៣/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី ៕B