បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម ពីរ​កន្លែង ឃាត់ខ្លួន​មេ​ឆ្នោត​៣​នាក់

471

(​កណ្តាល​): ទីតាំង​កត់​ឆ្នោត​ខ្មែរ លួចលាក់​កត់​ឆ្នោត​វៀតណាម ចំនួន​ពីរ​ទីតាំង ត្រូវបាន លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​នគរបាល ក្រុង​តាខ្មៅ ចុះ​ធ្វើការ​បង្ក្រាប ឃាត់ខ្លួន​មេ​ឆ្នោត​បីនាក់ និង​វត្ថុតាង​មួយចំនួនធំ កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៧​។

​សមត្ថកិច្ច​ឱ្យដឹងថា ទីតាំង​ចំនួន​ពីរ​ខាងលើ ដែល​សមត្ថកិច្ច​ចុះបង្ក្រាប ទី​ទី​១ គឺ​ស្ថិតនៅក្នុង​ផ្សារ​តាខ្មៅ​ចាស់ ភូមិ តាខ្មៅ​១ សង្កាត់​តាខ្មៅ និង​ទី​២ ស្ថិតក្នុង​ផ្សារ​តា​ខ្នៅ​ថ្មី ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ រីឯ​មេ​ឆ្នោត​ចំនួន​បីនាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ទី​១. ឈ្មោះ អ៊ូច គា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល (​មេ​ឆ្នោត​) ទី​២.​ឈ្មោះ សុខ សុភាព ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល (​មេ​ឆ្នោត​)​និង​ទី​៣. ឈ្មោះ ហាំ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។ វត្ថុតាង​ចាប់​យកបាន​រួមមាន​:​ប្រាក់​មួយចំនួនធំ និង​សម្ភារៈ​កត់​ឆ្នោត ប៊ៀ​រ ម៉ាស៊ីន​គិត​លេខ​។​

​បច្ចុប្បន្ន​មេ​ឆ្នោត​ទាំងបី​នាក់ កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ដើម្បី​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​៕L ដោយ​៖ សុផាន់​