បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​បី​កន្លែង​ផ្សេងគ្នា នៅ​ស្រុក​លំផាត់​

214
ចែករម្លែក
  • 131
    Shares
បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​បី​កន្លែង​ផ្សេងគ្នា នៅ​ស្រុក​លំផាត់​(រូបថតមន្ទីរព័ត៌មានខេត្តរតនគិរី)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត និង​កម្លាំង​អធិការនគរបាល​ស្រុក​លំផាត់​រតនគិរី ដោយមាន​ការ​សម្របសម្រួល​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា និង​លោក​បូរ៉ា​បូរ៉ាន់​ឌី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​ដោយ​ខុសច្បាប់​៣​កន្លែង​ដាច់ដោយឡែក​ពីគ្នា​។​នេះ​បើ​យោងតាម​ប្រភព​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគីរី​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​នេះ​។​

​ប្រភព​បញ្ជាក់ថា​ការចុះ​បង្ក្រាប​ជីក​រ៉ែ​ត្បូង​នេះ​បាន​ធ្វើឡើង កាល​ម៉ោងជាង​៣​រសៀល​ថ្ងៃ​១៤ ខែមីនា ត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី និង​ចម្ការកៅស៊ូ នៅត្រង់ចំណុច​ភូមិ​ចាង​រា ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ។​
​ពេល​បង្ក្រាប​សមត្ថកិច្ច​ដកហូត​សម្ភារ​:​មួយចំនួន​ក្នុងនោះ​ម៉ូតូ​៩​គ្រឿង -​សម្រាប់​រែង​អាចម៍​ត្បូង​៥​តង់ និង​ឧបករណ៍​សម្រាប់​យក​ត្បូង​ផ្សេងទៀត​។​សមត្ថកិច្ច​បាន​យក​សម្ភារ​:​មក​រក្សាទុក នៅ​ប៉ុស្តិ៍​អូ​ស៊ិន​លែ​រ៍ ដើម្បី​ចាត់ការ​បន្តទៀត​។​

​ប្រភព​បញ្ជាក់ថា​ពេល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ទីតាំង​ជីក​រ៉ែ​ត្បូង​ខាងលើនេះ​កម្មករ​បានដឹងខ្លួន​ជាមុន​ហើយ​នាំគ្នា​រត់គេចខ្លួន​បាត់អស់​៕​សរន​