បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តព្រះវិហារ​

663
ចែករម្លែក
  • 822
    Shares

ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែលមាន​ខ្នងបង្អែក​នៅ​ពីក្រោយ ស្ថិតនៅ​ភូមិ​រំដេង ឃុំ​រមទម ស្រុក​រវៀងខេត្តព្រះវិហារ ត្រូវបាន​ក្រុមការងារ​ចម្រុះ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួង​រ៉ែ និង​ថាមពល រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះបង្ក្រាប និង​បានធ្វើការ​កំទេចចោល​នៅ​ទីតាំង​នោះ រួម​ម​ទាំង​រកឃើញ​វត្ថុតាង​មួយចំនួន​។ ការចុះ​បង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តព្រះវិហារ​
យោងតាម​របាយការណ៍​វាយតម្លៃ​ប​បច្ចេកទេស​បឋម​នៅ​ទីតាំង​បទល្មើស​ធនធាន​រ៉ែ​ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ បាន​បង្ហាញថា នៅ​ទី​១២ ខែកុម្ភៈ​ឆ្នាំ​២០១៩​ក្រុមការងារ​ចម្រុះ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួង​រ៉ែ​និង​ថាមពល​គណៈបញ្ជាការ​ឯកភាព​ខេត្ត​អាជ្ញាធរ​ស្រុក​និង​ឃុំ​និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ ស្ថិតនៅ​ភូមិ​រំដេង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​។ ទន្ទឹមនឹងនេះ​ក្រុមការងារ​ចម្រុះ​បានធ្វើ​កំណត់ហេតុ​ឆេ​ក​ឆេរ​និង​កំណត់ហេតុ​ចាប់យក​វត្ថុតាង​នានា​។  ក្រុមការងារ​ចម្រុះ​បាន​ចុះបង្ក្រាប​ទីតាំង​ខាងលើនេះ​ក្នុង​ទំហំ​ផ្ទៃដី​១២.៦២​ហិកតា​។​រូបភាព​នៃប្រតិបត្តិ​កា​រ​ប្រព្រឹត្ត​បទល្មើស​មាន​ទ្រង់ទ្រាយ​ធំ​ដែល​បំពាក់​ដោយ​ខ្សែចង្វាក់​ផលិតកម្ម​ពាក់កណ្តាល​ឧស្សាហកម្ម​។​ចំពោះ​ម្ចាស់​ទីតាំង​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​។​

ក្រុមការងារ​បាន​រក​ឃើញ​ឧបករណ៍​បម្រើ​ឲ្យ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​មានដូចជាៈ ឧម្មង្គ​បញ្ឈរ​ចំនួន​៤ ដែលមាន​ជម្រៅ​លើសពី​១២០​ម៉ែត្រ​។ ទីតាំង​ស្តុក​សារធាតុ​ផ្ទុះ​។ ទីតាំង​កិន​ថ្ម​រ៉ែ​។ ទីតាំង​ចម្រាញ់​រ៉ែ​មាស (​អាង​ត្រាំ ឡ​ដុត​មាស​)​។ ទីតាំង​ពិសោធន៍ (​ស្តុក​សារធាតុ​គីមី​ជា​ច្រើ​ប្រភេទ​)​។ ទីតាំង​ស្នាក់នៅ (​កម្មករ និង​អ្នកជំនាញ​បច្ចេកទេស​ចិន​)​។​បាន​រកឃើញ​បរិក្ខា​ឬ​និង​មធ្យោបាយ​បម្រើ​ដល់​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​សំខាន់ៗ​ជាច្រើន​៕​សរន
បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តព្រះវិហារ​