បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​ក្លែងក្លាយ​”​យីហោ​សុខ​បញ្ញា​ពេជ្រ​”

617
ចែករម្លែក
  • 77
    Shares

​ដោយ​:​អង្គ​រត​ច​/​សៀមរាបៈ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ទីរ​សុខាភិបាល បង្ក្រាប​ទីតាំង​គ្រឹះស្ថាន​លក់​គ្រឿងក្រអូប​យីហោ​សុខ​បញ្ញា​ពេជ្រ​។​សមត្ថកិច្ច​រកឃើញ​ផលិតផល​ក្លែងក្លាយ​(​ឡេ​លាយ​)​និង​គ្មាន​ច្បាប់​អាជីវកម្ម​។​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ផ្សារលើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​កាលពី​រសៀល​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្នុង​ហេតុការណ៍ បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​នេះ ក្រោម​ការដឹកនាំ​របស់​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប ដែល​សមត្ថ​កិច្ចសហកា​រ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ប្រភព​បន្តថា ម្ចាស់​គ្រឹះស្ថាន លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ មាន ឈ្មោះ​ជា ដា​រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។​ទីតាំង​ខាងលើនេះ​បើក​គ្មាន​ច្បាប់​និង​លក់​ផលិត​ក្លែងក្លាយ​។ ក្រោយពេល​ឆែកឆេរ ដកហូត​វត្ថុតាង​រួមមាន ឡេ​លាយ​គ្មាន​ច្បាប់​ចំនួន​១១​មុខស្មើ​និង​១.៧០៦​ប្រអប់​។

​ប្រភព​បញ្ជាក់ថា ម្ចាស់​ទីតាំង​ឈ្មោះ​ជា ដា​រ៉េត កម្លាំង​លោក​បាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការ​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ផលិត​ឡេ​ក្លែងក្លាយ​ទាំងនេះ​យក​ផ្តន្ទាទោស​។​ទោះបីយ៉ាងណា​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់ថា​ម្ចាស់​ទីតាំង​ខាងលើ​និង​ត្រូវ​ឃាត់ខ្លួន​ឬ​យ៉ាងណា​នោះទេ​ដោយ​បញ្ជាក់ថា​រង់ចាំ​ការសម្រេច​របស់​តុលាការ​៕S/

​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​ក្លែងក្លាយ​”​យីហោ​សុខ​បញ្ញា​ពេជ្រ​”