បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ហ្គេម​បាញ់​ត្រី​ឃាត់​មនុស្ស​៥​នាក់ និង​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង​

104

(​ភ្នំពេញ​)៖ កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​មានជ័យ​កម្លាំង​សង្កាត់​ចាក់អង្រែ​ក្រោម សហការគ្នា​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ នៅ​ម្ដុំ​មាត់ទន្លេ ផ្លូវលំ ក្នុងភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​ជាក់ស្តែង​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​បាន​ចុះបង្ក្រាប​ទីតាំង​ល្បែង​សុ​ី​សង​ខុសច្បាប់​ប្រភេទ​ហ្គេម​បាញ់​ត្រី ជា​លិទ្ធ​ផល​ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង ត្រូវ​កម្លាំង​យកទៅ​រក្សាទុក នៅ​សាលាខណ្ឌ​មានជ័យ រង់ចាំ​ធ្វើការ​វាយកម្ទេច​ចោល​ពេល​ក្រោយ និង​ឃាត់ខ្លួន​មនុស្ស​៥​នាក់ ចំណែក​ម្ចាស់​ទីតាំង​បាន​រត់​គេចខ្លួនបាត់​។​

​សូមបញ្ជាក់​ឲ្យ​ដឹង​ដែលថា អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ​មានជ័យ បានលើកឡើង​ក្នុងពេល​ប្រជុំ​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៧ កន្លងមកនេះ​ថា លោក​បាន​ក្រើនរំលឹក​ខ្លាំងៗ​ដល់​អស់លោក ចៅសង្កាត់​នឹង​នាយប៉ុស្តិ៍​ទាំង​៧ សង្កាត់​ត្រូវ​រាយការណ៍​ពី​ភាព​អសកម្ម​មក​ថ្នាក់លើ ជាពិសេស​បញ្ហា​ល្បែងស៊ីសង គ្រប់​ប្រភេទ មាន​ហ្គេម​បាញ់​ត្រី ភ្នាល់​បាល់ ល្បែង​ជ្រក​ក្រោម​ស្លា​កណេ​ត​២៤​ម៉ោង នឹង​ទីកន្លែង​ប​ញ្ជាំ​ផ្សេងៗ មិនត្រូវ​លាក់​ស​ង្ងំ​ទុកអោយ​កើត​បទល្មើស​ទើប​រាយការណ៍​នោះទេ​៕L ដោយៈ​សាវ​រក្ស​