បង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ​ពីរ​ទីតាំង​ឃាត់ខ្លួន​មនុស្ស​១៨​នាក់​

125

(​ភ្នំពេញ​)៖​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ដោយមាន​ការសម្របសម្រួល​ពី​លោក​សៀង សុខ​ព្រះរាជអាជ្ញារង​សាលា​​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​តាម​អន​ឡាញ​ចំនួន​ពីរ​ទីតាំងនៅ​ក្នុង​បុរី​សុភមង្គល ស្ថិតនៅ​សង្កាត់​​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី ឃាត់ខ្លួន​មនុស្ស​ចំនួន​១៨​នាក់ ស្រី​១០​នាក់​។

​ការបង្ក្រាប​នេះ ធ្វើ​នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨​នេះ​។​

​ទីតាំង​ទី​១. ស្ថិតនៅ​ភូមិ​ទី​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ម្ចាស់​ទីតាំង​ឈ្មោះ សាយ ឃាត់ខ្លួន​មនុស្ស ១២​នាក់ ស្រី​៦​នាក់​និង​ដក​​ហូត​សំភារៈ​មួយចំនួន រួមទាំង​ម៉ូតូ​ចំនួន​៥​គ្រឿង និង​ទី​តាំងទី​២ ស្ថិតនៅក្នុង​បុរី​សុភមង្គល សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​មនុស្ស​ចំនួន​នាក់ ស្រី​៤​នាក់ និង​ដកហូត​សំភារៈ​មួយចំនួន​៕​ដោយ៖មុនី​រ័ត្ន​/sn​