បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ពីរ​កន្លែង​នៅ​តំបន់ការពារធម្មជាតិ​ប៉ៃលិន​-​សំឡូត​ដកហូត​ឈើ​៨០​កំណាត់​

247
ចែករម្លែក

​ដោយៈ​គ្រ​ញួ​ង​/​ប៉ៃលិនៈ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​អៀង​រ៉ា​ប្រធាន​តំបន់​អភិរក្ស​នៃ​មន្ទីរ បរិស្ថាន​ខេត្ត​ប៉ៃលិន​កាលពី​រសៀល​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​ពីរ​កន្លែង​។​ទីតាំង​ស្ថិតនៅ​ចំណុច​តំបន់ការពារធម្មជាតិ​ច្រើនយ៉ាង​ប៉ៃលិន​-​សំឡូត​ដោយ​រឹបអូស​បានន​ណាយ​ន្ត​១​គ្រឿង​ម៉ូតូ​ចំនួន​២​គ្រឿង​និង​ឈើ​ប្រភេទ​ឆ្នង់​ចំនួន​៨០​កំណាត់​ហើយ​ដឹក​យកមក រក្សា នៅ មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ។

​កាលពី ថ្មីៗ​នេះ​សមត្ថកិច្ច ចម្រុះ​រួមមាន​កម្លាំង​អធិការនគរបាល ក្រុងប៉ៃលិន​ចុះ ឆែកឆេរ អាវុធ ជាតិ ផ្ទុះ និង រក សារធាតុ ញៀន​លើ អ្នកធ្វើដំណើរ ឆ្លងកាត់​ក៏ ជួបប្រទះ រថយន្ត ដឹក ឈើ មួយគ្រឿង ព្រមទាំង រឹបអូស បាន ឈើ មួយចំនួន ដែល ដឹក ចេញពី តំបន់ អភិរក្ស ប្រើប្រាស់ ច្រើនយ៉ាង សំឡូត – ប៉ៃលិន ផងដែរ ។​

​ពាក់ព័ន្ធ បញ្ហា នេះ លោក អៀម រ៉ា ប្រធាន តំបន់ អភិរក្ស នៃ មន្ទីរ បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ ដឹងថា កន្លងមក សមត្ថកិច្ច ចម្រុះ ខាងលើ​ធ្លាប់ ចុះ ល្បាត ច្រើនលើកច្រើនសារ មក ហើយ ។​ប៉ុន្តែ មិនដែល ប្រទះឃើញ គំនរ ឈើ ធំដុំ នោះ ទេ មានតែ តូចតាច ប៉ុណ្ណោះ​។

​ចំពោះ ការ ចុះ បង្ក្រាប គឺ កម្លាំង សមត្ថកិច្ច ចម្រុះ បាន ចុះ ចំនួន ពី ទីតាំង ទី ១ -​ស្ថិតនៅ ភូមិ អូរ ប្រើស ក្រោម ការ សហការ ជាមួយ មេភូមិ ព្រមទាំង សុំ គោលការណ៍ ពី លោក​ថុល គឹម ហឹ ង​ព្រះរាជអាជ្ញា រង​នៃ អយ្យការ អម សាលាដំបូង ខេត្ត ប៉ៃលិន ដោយ ធ្វើការ ឆែកឆេរ ផ្ទះ នៅ ចំណុច UTM x 244879-y1415911 រឹបអូស​បាន រណា យន្ត ១ គ្រឿង ម៉ូតូ ចំនួន ២ គ្រឿង​។​

​ទី ២-​នៅ ភូមិ ភ្នំ ដំបង ចំណុច អូរ ស្លេវ​ឆែកឆេរ ផ្ទះ នៅ ចំណុច UTMx250688-y1405018 ដោយ​រឹបអូស​ឈើ​ប្រភេទ​ឆ្នង់​ចំនួន​៨០​កំណាត់​ផងដែរ​។​ល​ផ​កប​ក្រ​ធាន​មន​ក​ទីរ​បាន​បញ្ជាក់ថា​ទាំង​ឈើ​ធ្នង់​៨០​កំណាត់​និង​វត្ថុតាង​ដទៃ​ត្រូវ​កម្លាំង​ជំនាញ​ដឹកយក​ទៅរ​ល្ដា​ទុក​នៅ​មន្ទីរជំនាញ​ដើម្បី​ស្វែងរក​ម្ចាស់​ឈើ​ឱ្យ​ចូលមក​ដោះស្រាយ​តាមច្បាប់​៕S/

​រូប​ថ​តៈ​ថុះ​បង្ក្រាប ទីតាំង ស្តុ ក ឈើ ពីរ កន្លែង​ស្ថិតនៅ​ចំណុច តំបន់ ការពារ​ធម្មជាតិ ច្រើន​យ៉ាង ប៉ៃលិន -​សំឡូត​ដកហូត​ឈើ​ប្រភេទ​ធ្នង់​៨០​កំណាត់​និង​វត្ថុតាង​មួយចំនួន​

#