បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​១​លើក​នៅ​ស្រុក​ថ្មគោល​

180

(​បាត់ដំបង​): កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​វាលស្រែ ភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល កម្លាំង​នគរបាល​ស្រុក និង​កម្លាំង​ប្រជា​ការពារ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ១​លើក ឃាត់ខ្លួន​១​នាក់​ឈ្មោះ​មឿត បឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។

​សមត្ថកិច្ច​បានធ្វើការ​ដកហូត​បាន​អាគុយ​៤០​អំពែ ១​គ្រឿង អំភ្លី​ឆក់​១ ដង​ឆក់​១​គូ​។​

​បច្ចុប្បន្ន​នគរបាល​ស្រុក​ថ្មគោល​បានធ្វើ​ការអប់រំ និង​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​របស់​ខ្លួន រួចហើយ​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕L ដោយៈ គ្រញូង​