បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់ ដកហូត​ ​បាន​គ្រឿងញៀន​១១​កញ្ចប់​

107

(​កំពង់ស្ពឺ​)៖ កម្លាំង​នគរបាល​ស្រុក​គងពិសី បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​បាន​ម្នាក់ និង​គ្រឿងញៀន​១១​កញ្ចប់ នៅ​ចំណុច​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី កាលពី​វេលា​​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​​ដែល​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ វន ភារៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។ កម្លាំង​ដកហូត​គ្រឿងញៀន​១១​កញ្ចប់ ទូរស័ព្ទ​២​គ្រឿង និង​ដាវ​មួយដើម​។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរ​បា​ល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​