បង្ក្រាប​មុខសញ្ញា​ជំនាញ​កាច់​សោក​ម៉ូតូ​៣​នាក់ ក្នុង​ផ្ទះជួល​មួយកន្លែង​

491
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​សម​ត្ត​កិច្ច​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ចុះបង្ក្រាប​មុខសញ្ញា​ជំនាញ​កាច់​សោក​ម៉ូតូ​៣​នាក់ ដែល​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ សំរាប់ធ្វើ​សកម្មភាព នៅក្នុង​ផ្ទះជួល​មួយកន្លែង ត្រូវបាន​ចុះបង្ក្រាប​កាលពីរ​វេលា​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៩​ស្ថិតក្នុង​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។​

​បើតាម​សម្តី​ជនរងគ្រោះ​បាន​ប្រាប់​អោយដឹងថា រូបគាត់​ម៉ូតូ​បាន​ទុក​នៅមុខ​បន្ទប់​ជួល​ដោយ​ចាក់សោរ​.​ក​.​ត្រឹមត្រូវ​រួច​ដើរចូល​ក្នុង​បន្ទប់ ពេលដែល​ទៅនោះ​ជនរងគ្រោះ​ដើរ​បានរ​បញ្ច្រាស់ទិស​គ្នា​ជាមួយ​ជនសង្ស័យ ស្រាប់តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ស្រាប់តែ​បាត់​ម៉ូតូ​ទើប មានការ​ភ្ញាក់ផ្អើល ហើយ​ជិះ​ដើររក​ទាំងយប់ លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​នៅតែ​បន្តរ​កទៀត ទើប​ដឹងថា ជនសង្ស័យ​នៅ​ទីតាំង​ខាងលើ ក៏​ប្តឹងទៅ​សម​ត្ត​កិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​។​

​បើតាម​សម្តី​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​ចុះបង្ក្រាប​មុខសញ្ញា​ជំនាញ​ខាង​កាច់​សោក​ម៉ូតូ​៣​នាក់​ខាងលើ ហើយ​ពួកគេ​ជិះ​ម៉ូតូ​ម៉ាក កា​វ៉ា​សា​គី ដែល​ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ ធ្វើ​សកម្មភាព រួចមក​សំងំ​លាក់ខ្លួន​នៅផ្ទះ​ជួល​នេះ គឺ​យោងតាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែលជា​ម្ចាស់​ម៉ូតូ​ម៉ាក់ MSX (​ស្លាក​លេខ​ត្រូវ​ជនសង្ស័យ​កាច់​ចេញ​បាត់​ហើយ​)​បាន​បាត់ កាលពី​វេលា​ម៉ោង​៣​ជាង​ទៀបភ្លឺ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ នៅ​សង្កាត់​កំពង់​សំណាញ់​ក្រុង​ទឹកខ្មៅ​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ដោយ​ជនរងគ្រោះ​បាន​ស្គាល់​មុខសញ្ញា​និង​តាមដាន​ដឹងថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​រួចមក​ពួន​សំងំ​ក្នុងផ្ទះ ក៏​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ភ្លាមៗ ចុះមក​ក្របួច​បានតែ​ម្តង​។​

​ក្រោយ​ក្របួច​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ជំនាញ​ខាង​កាច់​.​ក​.​ម៉ូតូ​រួច​រួមជាមួយ​វត្ថុតាង​រួមមាន​ម៉ូតូ​២​គ្រឿង​ម៉ូតូ​១​គ្រឿង​ម៉ាក​កា​វ៉ា​សា​គី ដែល​ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ សំរាប់​ជិះ​ធ្វើ​សកម្មភាព បាន​យកទៅ​ធ្វើការ​សួរនាំ​នៅ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕ ល​