បង្ក្រាប​រថយន្ត​ដឹកឈើ​៦​គ្រឿង​និង​ម៉ូតូ​ជាង​១០​គ្រឿង​នៅ​ខេត្តស្ទឹងត្រែង​

830
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​បើក​ប្រតិបត្តិការ​ស្ទាក់​បង្ក្រាប រថយន្ត​ដឹកឈើ​សរុប​ប្រាំ​មួយគ្រឿង​និង​ម៉ូតូ​ដឹកឈើ​ជាង​១០​គ្រឿង​កាលពី​យប់​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៨​។​

​លោក​អៀង​វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ដោយមាន​បទបញ្ជារ​ពី​ថ្នាក់លើ​លោក​បាន​ចាត់​មន្ត្រី​នៅតាម​គោលដៅ​សំខាន់ៗ​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង ស្ទាក់​បាន​រថយន្ត​សាំង​យ៉ុង ជា​បន្តបន្ទាប់​និង​ម៉ូតូ​ដឹកឈើ​ជាច្រើន​គ្រឿង​ទៀត​។​

ជាក់ស្តែង​តាំងពី​យប់​ថ្ងៃទី​២២​មកដល់​វេលា​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​កម្លាំង​កងរាជអាវុធហត្ថ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឃាត់​បាន​រថយន្ត​សាំង​យ៉ុង​ប្រាំ​មួយគ្រឿង​រួមទាំង​ម៉ូតូ​ដឹកឈើ​ជាង​១០​គ្រឿង​បញ្ជូនទៅឱ្យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
​ ​
​សូមបញ្ជាក់ថា​ឈើ​នៅក្នុង​រថយន្ត​ទាំងអស់​ពុំទាន់​ត្រូវបាន​វាស់​ម៉ែត្រគុប​នៅឡើយ​ទេ​គេ​គ្រាន់តែ​ដឹងថា​គឺជា​ប្រភេទ​ឈើ​លេខ​២​គ្រឿងផ្ទះ​ដែល​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពី​ខេត្តស្ទឹងត្រែង បម្រុង​នឹង​ដឹក​ចូល​ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ​។ ជុំវិញ​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នោះដែរ សមត្ថកិច្ច​ពុំបាន​ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឡើយ​៕S/

បង្ក្រាប​រថយន្ត​ដឹកឈើ​៦​គ្រឿង​និង​ម៉ូតូ​ជាង​១០​គ្រឿង​នៅ​ខេត្តស្ទឹងត្រែង​